ទាំ​នា​ស់​ពាក្យសំដី​តិចតួច បងប្រុស​វាយ​ក្បាល​ប្អូនស្រី និង​ឈើ​ជ្រុង​រហូត​ស្លាប់​

កំពង់ស្ពឺ: ទំនាស់​ពាក្យសំដី តិចតួច​ក្នុង​គ្រួសារ បងប្រុស​យក​ដំបង​ឈើ​ជ្រុង វាយ​ក្បាល​ប្អូនស្រីបង្កើត រហូតដល់​ស្លាប់ ។ ហឹ​ង្សា​ក្នុង​គ្រួសារ​ដោយ​ចេតនា បណ្តាល​ឲ្យ​ស្លាប់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨ និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅភូមិ​សំប៉ាន ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ។​

​ជនដៃដល់​ជា​បងប្រុស​មានឈ្មោះ ជៀប ជឿន ហៅ​កុយ អាយុ​៤០​ឆ្នាំ រីឯ​ប្អូនស្រីរងគ្រោះ​ឈ្មោះ ជៀប សុខន អាយុ​៣៦​ឆ្នាំ មា​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុជាមួយគ្នា ។ ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍និង​ឃាត់ខ្លួន​ជនដៃដល់ និង​វត្ថុតាង យកទៅ​​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​តាម​ការបំភ្លឺ​ពី​ក្រុមគ្រួសារ​បាន​ឣោ​យ​ដឹងថា មុនពេល​កើតហេតុ​ជនដៃដល់​មានទំនាស់ពាក្យសំដី​ជាមួយ​ប្អូនស្រី​បង្កើត​របស់ខ្លួន ព្រោះតែ​ខឹង​ប្អូន​ស្តីថា​ឣោ​យ​រឿងផឹកស៊ី​មិនសូវ​ជួយ​ការងារ​ផ្ទះ ។ ដោយ​ខឹង​ប្អូនស្រី​ស្តីថា​អោយ ហើយ​យក​បោយទឹក​វាយ​ក្បាល​ខ្លួន​ទៀត​នោះ ទើប​ធ្វើ​ឣោ​យ​ជនដៃដល់​ជា​បង​មានការ​ខឹងសម្បារក៏​យក​ដំបង​ឈើ​ជ្រុង​វាយ​ក្បាល​ប្អូនស្រី បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ​តែម្តង ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួនជនដៃដល់ និង​វត្ថុតាង យកទៅ​ធ្វើការ​សាកសួរ នៅ​អធិការ​​ដ្ឋា​ន​នគរបាល​ស្រុក សើ​ម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ក្រោយពី​បានធ្វើ​ការពិនិត្យ​​រួច ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​