លោកប៉ា សុជាតិ​វង្ស និង​សហការី គោរព​វិញ្ញាណក្ខន្ធ​នាយ​ឧ​ត្ត​ម​សេនីយ៍ ញឹក ហួន​

ភ្នំពេញ:  នា​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ លោកប៉ា សុជាតិ​វង្ស និង​សហការី​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ការបាត់បង់​នាយ​ឧ​ត្ត​ម​សេនីយ៍ ញឹក ហួន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ យុទ្ធ​មិត្ត​ដ៏​ស្និទ្ធ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ដោយសារ​រោគាពាធ នៅ​គេហដ្ឋាន​សព​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​បួន ញ៉ឹក ហួន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែមករា ឆ្នាំ​២០១៦ ត្រូវ​នឹ​ថ្ងៃ​៩​កើត​ខែបុស្ស​ឆ្នាំមមែ សព​ស័ក ព​.​ស ២៥៥៩ វេលា​ម៉ោង ២:៣០ រសៀល​ក្នុង​ជន្មាយុ ៧៣ ឆ្នាំ​ដោយ​រោគាពាធ​។​

​ក្នុង​ពិធី​បុណ្យសព លោក ញ៉ឹក ហួន លោកប៉ា សុជាតិ​វង្ស បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​សោកស្ដាយ​ជាទីបំផុត ជាមួយ លោកស្រី ហ៊ុន សារិន ត្រូវជា​ភរិយា កូន កូនប្រសា និង​ចៅ របស់ សព លោក ញ៉ឹក ហួន ។​

​សូមបញ្ជាក់ថា នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ធ្វើ​ពិធី​ដង្ហែ សព លោក ញ៉ឹក ហួន ទៅកាន់​ឈាបនដ្ឋាន​វត្ត​បទុម​វ​តី ដើម្បី​ធ្វើ​ឈាបនកិច្ច និមន្ត​ព្រះសង្ឃ​បង្សុកូល គោរព​វិញ្ញាណ​ខន្ធ​ជា​លើកចុងក្រោយ​ចុងក្រោយ ។ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ នោះ​សម្តេច​តេ​ជោ​បាន​សរសេរ​នៅលើ​ទ​ព័រ​ហ្វេ​ស​ប៊ុ​កដោយ​លើកឡើង​ពី​ជីវប្រវត្តិ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ​ញឹក ហួន ថា​ជា​យុទ្ធ​មិត្ត ដែល​បាន​ស្រឡាញ់​អាយុជីវិត​របស់​សម្តេច ជាង​អាយុជីវិត​របស់ខ្លួន​ទៅទៀត​ទាំង​នៅក្នុង​សមរភូមិ​តស៊ូ​រំដោះជាតិ និង​ពេលបច្ចុប្បន្ន​។   លោក ញឹក ហួន ត្រូវ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ទៅហើយ​ក្តី​តែ​មិនបាន​គិតពី​ស្ថានភាព​ជំងឺ ដែល​ឆក់យក​ជីវិត​នោះទេ​នៅតែ​ផ្តាំ​មិត្តភក្តិ​រួម​អាវុធ​ទាំងអស់​ឲ្យ​ការពារ​សម្តេច​តេ​ជោ ហ៊ុន សែន​ជាប់​ជានិច្ច​។​
​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​រំលឹកថា នៅ​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៦ ពេល​ឆ្លង​ដើរកាត់​ចម្ការមីន​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម លោក​ញឹក ហួន បាន​រាវរក​និង​ដោះមីន មុននឹង​ឱ្យ​សម្តេច​ដើរ​មួយ​ជំ​ហ៊ាន​ម្តងៗ​។ នៅពេលនោះ លោក ញឹក ហួន​បាន​និយាយថា បើ​លោក​ស្លាប់​ក៏​ស្លាប់​ចុះ ឱ្យតែ​សម្តេច​តេ​ជោ ហ៊ុន សែន​នៅរស់​ដឹកនាំ​ការតស៊ូ​រំដោះជាតិ​៕

លោកប៉ា សុជាតិ​វង្ស និង​សហការី គោរព​វិញ្ញាណក្ខន្ធ​នាយ​ឧ​ត្ត​ម​សេនីយ៍ ញឹក ហួន​

លោកប៉ា សុជាតិ​វង្ស និង​សហការី គោរព​វិញ្ញាណក្ខន្ធ​នាយ​ឧ​ត្ត​ម​សេនីយ៍ ញឹក ហួន​

លោកប៉ា សុជាតិ​វង្ស និង​សហការី គោរព​វិញ្ញាណក្ខន្ធ​នាយ​ឧ​ត្ត​ម​សេនីយ៍ ញឹក ហួន​