៧ ចំណុច​អ្នក​គួរជៀសវាងក្នុងពេលរួមភេទ ប្រសិនបើ​ឃើញអាអូនតូច​ស្វាមីរបស់អ្នក​តូច

តាមរយៈគំនូរចាស់ៗកាលពីសម័យក្រិចបុរាណ ​អ្វីដែលគេពេញនិយមបំផុត​នៅសម័យ​ដើមគឺ ទំហំតូច​នៃអាអូនតូច។ ប៉ុន្តែសម័យ​បច្ចុប្បន្ន គេនិយម​អាអូនតូច​ដែលធំ ហើយ​វែង។ ដោយ​សារតែ​ហេតុនេះ​ហើយ ទើបធ្វើឲ្យ​បុរសមាន​ភាពអៀនខ្មាស់ ប្រសិនបើពួកគេ​មានអាអូន​តូចទំហំ​ល្មម ឬតូច។ អ្វីដែលបុរស និងស្ត្រី​ត្រូវយល់​នៅពេលនេះគឺ ទំហំ​អាអូនតូច​មិនមែន​ជាបញ្ហា​អ្វីឡើយ ព្រោះទ្វារមាស​ត្រូវការ​ការសម្រុកចូល​ប្រវែងប្រហែល​ជា ៣អ៊ិញប៉ុណ្ណោះ។ ដូច្នេះ ខាងក្រោមនេះ​ជារឿងរ៉ាវ ៧យ៉ាង​ដែលអ្នកគួរព្យាយាម​ចៀសវាង ប្រសិនបើ​ស្វាមីរបស់អ្នក​មានទំហំអាអូនតូច តូច។
 
៧ ចំណុច​អ្នក​គួរជៀសវាងក្នុងពេលរួមភេទ ប្រសិនបើ​ឃើញអាអូនតូច​ស្វាមីរបស់អ្នក​តូច
ប្រសិនបើ​អាអូនតូច​ស្វាមីរបស់អ្នក​មាន​ប្រវែងមិនដល់ពី ៥-៦ អ៊ិញ​ទេនោះ បានន័យ​ថា អាអូនតូច​របស់គាត់​តូចហើយ។ ប៉ុន្តែកុំឲ្យវាបំផ្លាញ​ស្នេហារបស់អ្នក។
១. កុំនិយាយ​លេងសើច​ជាមួយគាត់
កុំនិយាយ​ថា អាអូនតូចរបស់​គាត់ធំម៉េស។ គាត់បាន​រស់នៅជាមួយ​វាពេញមួយជីវិត​របស់គាត់​ទៅហើយ គាត់គួរតែ​បានដឹង​រួចមក​ហើយថា តើអាអូនតូច​របស់គាត់តូច, មធ្យម ឬក៏​ធំនោះ។ កុំព្យាយាម​ធ្វើបែប​នេះ ព្រោះវា​អាចធ្វើឲ្យ​មានអារម្មណ៏ឈឺចាប់។
២. កុំកុហកចំពោះ​អារម្មណ៏សម្រើប
ប្រសិនបើអ្នកគ្មាន​អារម្មណ៏ចំពោះការសម្រុកចូលខាងក្នុងទ្វារមាស​របស់អ្នកទេ កុំធ្វើជាអ្នក​កំពុងមានអារម្មណ៏​ពុះកញ្ជ្រោល​ចំពោះ​គាត់ឡើយ។ វានឹងកាន់តែ​ធ្វើឲ្យ​គាត់កាន់​តែអៀនខ្មាស់​ច្រើន​ឡើង។ ហើយមនុស្សស្រី​ក៏ចូលចិត្ត​អាអូនតូច​ទំហំមធ្យម មិន​ធំពេក។ ហើយប្រសិន​បើគាត់​មានអាអូនតូច​ទំហំតូច គាត់​អាចផ្តល់​ក្តីសុខឲ្យ​អ្នក​បាន​តាមវិធីផ្សេង​ដូចជា ការប្រើឧបករណ៏​រាងដូចអា​អូនតូច, ប្រដាប់​រំញ័រ ឬការ​ប្រើមាត់។
៣. កុំនិយាយ​ថា អាអូនតូចស្អាត
វាដូចគ្នានឹងការនិយាយ​ថា អាអូនតូចមាន​ទំហំធំដែរ កុំនិយាយ​ថា វាស្អាត ឬអ្វីមួយ​ស្រដៀងនឹង​ពាក្យនេះ។ កុំដាក់​ឈ្មោះល្អៗ​ឲ្យវា ហើយ​ក៏កុំចាត់ទុកវា​ជារបស់​មិន​ដឹងអីដែរ។ អ្នក​នឹង​កាន់តែ​ធ្វើឲ្យមិត្តប្រុស​របស់អ្នកឈឺចាប់​ខ្លាំងឡើង។
៤. កុំកំប្លែងលេង​នឹងអាអូនតូច​ទំហំតូច
មិត្តប្រុសរបស់អ្នក​ប្រាកដជា​បានដឹង​ហើយថា អាអូនតូច​របស់គាត់​តូចក្នុង​ពេលរួមភេទ និងក្រោយ​ពេលរួមភេទ​រួច។ កុំព្យាយាម​កំប្លែងលេង​ចំពោះ​អាអូនតូច គាត់អាច​នឹងមិន​ចង់លឺ​វាចេញ​ពីមាត់​មនុស្ស​ដែលគាត់​ស្រឡាញ់​ជាទីបំផុត​ក៏ថាបាន។
៥. កុំនិយាយ​ដើមពីអាអូនតូច​របស់គាត់
មិត្តប្រុស​របស់អ្នក​មិនចង់ឲ្យ​អ្នកដទៃសម្លឹង​មើលមកគាត់​ដោយដឹង​ថា គាត់មាន​ទំហំអាអូន​តូចតូចទេ។ ប្រហែល​ជាអ្នកអាច​និយាយពីរឿង​នេះជាមួយនឹង​មិត្តស្និតស្នាល​របស់អ្នក តែ​កុំនិយាយ​ជាមួយ​នឹងមនុស្ស​ជាច្រើន។ ត្រូវ​ប្រុងប្រយ័ត្ន។
៦. កុំយក​អាអូនតូច​របស់គាត់​មកលេងសើច​នៅពេល​មានជម្លោះ
នៅក្នុង​សេចក្តីស្នេហា ជម្លោះតែងតែ​មិនអាច​គេចផុត។ តែទោះបីជា​យ៉ាងណា អ្វីដែលអ្នក​អាចចៀស​វាងបានគឺ ការប្រាប់​មិត្តភក្តិរបស់​អ្នកថា គាត់​មានទំហំអា​អូនតូចតូច។ នេះជាពាក្យ​សម្តីមួយ​មិនល្អ។ ធ្វើចិត្តឲ្យ​ស្ងប់ ហើយកុំធ្វើឲ្យ​គាត់កាន់​តែឈឺចាប់។
៧. កុំលួចមើល
ក្នុងករណី ដែលអ្នកមិន​បានដឹង អ្នកមិន​គួរលួចមើល​ទំហំអាអូនតូច​របស់មិត្តប្រុស​របស់អ្នក​ឡើយ។ ប្រសិនបើ​ឧបករណ៏​សម្រុកចូល, ប្រដាប់​រំញ័រ ឬការ​ប្រើមាត់​មិនទាន់​គ្រប់គ្រាន់​ទេ​នោះ ត្រូវនិយាយ​ជាមួយគាត់​ដោយ​បើកចំហរ ហើយកុំលួច​មើល​របស់គាត់៕
ដោយ៖ ដារ៉ា

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!