គុន​តម្លៃ​ល្បុក្កតោ រក​ឃើញ​ចំណុច​រួម ដើម្បី​ដាក់​ទៅ UNESCO

សិក្ខាសាលាស្តី​ពី«គុន​តម្លៃ​ល្បុក្កតោ ក្នុង​សង្គម​វប្បធម៌​ខ្មែរ» ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការគណៈកម្មាធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា(NOCC)នោះ បាន​ឈាន​ដល់​ទី​បញ្ចប់​កាល​ពី​ព្រឹក​ម៉ោង​១១ ថ្ងៃ​អង្គារ​នេះ ហើយ​នៅ​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធពី​អ្នក​ជំនាញ អ្នក​ស្រាវ និង​ព្រឹទ្ធាចារ្យ​កីឡា ​រយៈ​ពេល​២​ថ្ងៃ​នេះ អង្គសិក្ខាសាលា បាន​រក​ឃើញ​ចំណុច​រួមសំខាន់​ចំនួន​៤ ដើម្បី​រៀបចំ​កសាង​ឯក​សា​បន្ថែម ក្នុង​ការ​ដាក់​កីឡា​ល្បុក្កតោ ទៅ​ក្នុង​អង្គការ UNESCO។

nn-1

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​ NOCC បាន​ឡើង​អាន​របាយ​ការណ៍​ជា​រួម ដែល​ទទួល​បាន​ពី​​សិក្ខាសាលា​ស្តី​ពី គុន​តម្លៃ​ល្បុក្កតោ ក្នុង​សង្គម​វប្បធម៌​ខ្មែរ រយៈ​ពេល​២​ថ្ងៃ​នេះ។ លោក​បាន​អាន​ថា អង្គសិក្ខាសាលា ដែល​មាន​វាគ្មិន​សំខាន់ៗ​ជា​ប្រវត្តិ​វិទូ ជា​ព្រឹទ្ធា​ចារ្យ​ក្បាច់​គុន ជា​អ្នក​ជំនាញ​វប្បធម៌ និង​ជា​អ្នក​​ស្រាវ​ជ្រាវ​ក្បាច់​គុន​បុរាណ​ខ្មែរ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ទទួល​បាន​លទ្ធ​ផលជា​គុណ​តម្លៃ​ដូច​ខាង​ក្រោម៖
1. ឯក​ភាព គាំ​ទ្រ ចុះ​បញ្ជី​គុន​ល្បុក្កតោ​ ក្នុង​បញ្ជី​តំណាង«Representative List» ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ UNESCO។
2. ឯក​ភាព គាំ​ទ្រ ចាត់វិធាន​ការ អភិរក្ស និង​អភិវឌ្ឍ​ក្បាច់​គុន​ល្បុក្កតោ​ក្នុង​សង្គម​វប្បធម៌​ខ្មែរ និង​សហគមន៍​ខ្មែរ
3. ឯក​ភាព គាំ​ទ្រ គុន​តម្លៃ​ល្បុក្កតោ ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​ទស្សន​វិជ្ជា​នៃ​ជីវិត និង​ជា​មាគ៌ា​នៃ​គុណ​ភាព​ជីវិត​សម្រាប់​អប់រំ​កាយ-ចិត្ត និង​អប់រំ​សីលធម៌ វិប្បធម៌​ក្នុង​សង្គម​ជាតិ​ខ្មែរ ជា​រៀង​រហូត។
4. អង្គសិក្ខាសាលា សូមអំពាវ​នាវ​ដល់ប្រជាពក​រដ្ឋ វិស័យ​ឯក​ជន អង្គការ ស្ថាប័ន​សាធារណៈ សិស្ស និស្សិត កង​កម្លាំង​ប្រដាប់​អាវុធ សហការ​រួម​ចិត្ត រួម​គំនិត រួម​ធ្វើ និង​រួម​​ទទួល​ខុស​ត្រូវ លើការ​អភិរក្ស និង​អភិវឌ្ឍ«គុណ​តម្លៃ​គុន​ល្បុក្កតោខ្មែរ» ដើម្បី​ទុក​ជា​មរតក​វប្បធម៌​ជាតិ និងមនុស្ស​ជាតិ​លើ​ពិភព​លោក​ផង​ដែរ។
គួរ​បញ្ជាក់​​ថា នៅ​ក្នុង​សិក្ខាសាលា​រយៈ​ពេល​២​ថ្ងៃ​នេះ គឺ​អង្គ​សិក្ខា​សាលា​ត្រូវ​បាន​ផ្តល់​កិត្តិយស​​ចែក​រំលែក​ពុទ្ធិ និង​បទ​ពិសោធ​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ NOCC លោកជំទាវ ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឯក​ឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះ និងជា​អគ្គមេបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរៈ​ភូមិន្ទ ឯកឧត្តម​បណ្ឌិត​ប្រវត្តិ​វិទូ ស៊ន ចំណាង ឯក​ឧត្តម​អគ្គ​នាយក​បច្ចេក​ទេសវប្បធម៌ ហាប់ ទូច ឯកឧត្តម​មណ្ឌិត​ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​ល្បុក្កតោ គួច ម៉េង​លី ឯកឧត្តម វ៉ាន់ ចំរើន អគ្គ​លេខា NOCC លោក ហុង មករា មន្រ្តី​កម្ម​វិធី​ថ្នាក់​ជាតិ«ផ្នែក​វប្បធម៌»​អង្គការ UNESCO ប្រចាំ​កម្ពុជា អ្នក​ស្រាវ​ជ្រាវ​ក្បាច់​គុន​ខ្មែរ រ័ត្ន សណ្តាប់ លោកសាស្រ្តា​ចារ្យ ឯក ប៊ុនថា អគ្គ​នាយក​រង​បច្ចេក​ទេស​វប្បធម៌ និង​ព្រឹទ្ធា​ចារ្យក្បាច់​គុន សាន គីមស៊ាន និង​លោក​គ្រ​តា ហុក ឈានគីម ដោយ​មាន​សិក្ខាកាម​ចូល​រួម​​ចំនួន​២៥០នាក់៕

nn-4

nn-3

nn-2