ញញួរ​ធំ ដណ្តើម Everton ទិញ​ខ្សែការពារ Byram ពី Leeds

ញញួរ​ធំ West Ham បាន​កាត់មុខ Everton ដណ្តើម​ទិញ​បាន​ខ្សែការពារ​ដ៏​ក្លេវ​ក្លា Sam Byram ពី​ក្លិប Leed United។

bryantកាលពី​សប្តាហ៍​មុន Everton បានដាក់​ដេញថ្លៃ​ជា​ជំហាន​ដំបូង ៣.៧ លាន​ផោន​ជាមួយនឹង​ក្លិប​លេង​នៅ Championship នេះ សម្រាប់​ផ្ទេរ​កីឡាករ​វ័យ ២២ ឆ្នាំនេះ ដែល​បាន​ជួបចរចា​ពី​លទ្ធភាព​ផ្ទេរ​នេះ​ជាមួយនឹង​គ្រូបង្វឹក លោក Roberto Martinez រួមជាមួយ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​មួយចំនួន មកលេង​កីឡដ្ឋាន Goodison Park នេះ រួចហើយ។

ប៉ុន្តែ​ទោះជា​យ៉ាងណា តាម​ទស្សនវិស័យ មើលឃើញថា អាច​លេង​ក្នុង​ជម្រើស​ដំបូង​បាន​ទៀងទាត់ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក West Ham លោក Slaven Bilic ត្រូវបាន​គេ​យល់ថា គឺជា​ហេតុផល​នៃ​ការសម្រេច​របស់ Byram ដែល​មក​ចូលរួម​ជាមួយ West Ham ដែល​បានដាក់​ដេញថ្លៃ​ក្នុងតម្លៃ​ខ្លួន ដែល​ជឿថា មាន​ចំនួន​តិចជាង ក្លិប Everton។ លោក Massimo Cellino អ្នកគ្រប់គ្រង​ទូទៅ​ក្លិប Leeds បាន​អះអាងថា «ខ្ញុំ​មានការ​សោកស្តាយ​ចំពោះ​ក្លិប Everton ដោយសារតែ​ពួកគេ​ធ្វើ​ច​រិ​ក​សុភាពបុរស​ពេក ខណៈ Sam បានជ្រើសរើស West Ham»។

លោក Martinez បានដឹង​មុន​ហើយ​តាំង​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន ថា Everton នឹង​ប្រឈម​មុខការ​ប្រជែង​ដណ្តើម​ទិញ​ពី​ក្លិប​នៅ Premier League ដទៃ ចំពោះ​កីឡាករ​ចេញពី​ការហ្វឹកហាត់​របស់ Leeds ដែលមាន​ទម្រង់​លេង នៅ​តួនាទី​ខ្សែបម្រើ ប៉ុន្តែ​កីឡាករ​នេះ​មាន​ទម្រង់​លេង ការពារ​ច្រើនជាង។
ទាំង Everton និង West Ham កំពុង​ជួប​វិបត្តិ​ខ្វះ​ខ្សែការពារ​ដូចគ្នា ខណៈដែល​កីឡាករ​មួយចំនួន​កំពុង​រងរបួស៕