បើ​ទូរស័ព្ទ Android របស់​អ្នក​ស៊ី​ថ្ម​ឫ​មិន​សូវ​កាន់​ថ្ម អាច​ដោះ​ស្រាយ​បាន​តាម​របៀប​ទាំងនេះ

ទូរស័ព្ទ Android គ្រប់ម៉ូឌែល មិនថា ថ្លៃយ៉ាងណា ទេនៅ តែចេះ អស់ថ្ម ហើយខ្លះ ទៀតប្រើបានតិច ក៏អស់ថ្ម គួរឱ្យ ធុញណាស់។ ពេលខ្លះយើង ត្រូវការចេញ ទៅក្រៅ ដែលមិន មានកន្លែងសាកថ្ម ឫមិនចង់ នៅជាមួយឆ្នាំង សាកញឹក ញាប់ទេ នោះអ្នកអាច សាកល្បង ពីរបៀប សន្សំសំចៃ ថ្មដូចខាងក្រោម នេះបាន។

បើ​ទូរស័ព្ទ Android របស់​អ្នក​ស៊ី​ថ្ម​ឫ​មិន​សូវ​កាន់​ថ្ម អាច​ដោះ​ស្រាយ​បាន​តាម​របៀប​ទាំងនេះ

ទូរស័ព្ទណាក៏ដូចទូរស័ព្ទណា ដែរ វាមិនមានថ្ម ដែលអាច កាន់បាន រហូតនោះទេ ប៉ុន្តែប្រសិនបើ យើងត្រូវ ការវាជា ចាំបាច់ហើយ វាបែរ ជាអស់ថ្ម នោះវា ជារឿង ដែលឈឺចាប់ បំផុត។ ដូចច្នេះ ហើយថ្ងៃ នេះយើង នឹងលើក យកពី វិធីអាច ជួយសន្សំសំចៃ ថ្មរបស់ ទូរស័ព្ទ Android មកបង្ហាញ ឱ្យប្រិយមិត្ត បានដឹង និងស្វែងយល់ ទាំងអស់គ្នា​។ ខាងក្រោមនេះ ជារបៀប សន្សំសំចៃថ្ម សម្រាប់ទូរស័ព្ទ Android ៖

  • បិទពន្លឺអេក្រង់របស់វា ឱ្យបានសមរម្យ ឫទាប ដើម្បីសន្សំភ្លើង ហើយ វាក៏អាចការពារ កុំឱ្យ ខូចភ្នែក របស់អ្នក ពេលអ្នក មើលវា ផងដែរ។
  • ចូលទៅកំណត់ឱ្យទូរស័ព្ទ របស់អ្នកអាច រលត់ពន្លឺ អេក្រង់ កាន់តែឆាប់ ជាងមុន។
  • សម្រាប់ទូរស័ព្ទដែលមាន បច្ចេកវិទ្យា AMOLED display គួរតែប្រើ Wallpaper ពណ៌ខ្មៅ និងប្រើ Theme ដែលមាន ពណ៌ខ្មៅ ងងឹតព្រោះវា អាចជួយ កាត់បន្ថយ ការស៊ី ភ្លើងបាន។
  • គួរតែបិទមុខងារដែលមិន ចាំបាច់ចោល ដូចជា អ៊ីនធើណេត Bluetooth ,GPS ,Wi-Fi ,4G ,NFC ជាដើម ព្រោះវាស៊ីថ្ម ច្រើន គួរសម។
  • បិទមុខងារ Auto-Syncing សម្រាប់គណនីរបស់ អ្នកនៅ ក្នុងទូរស័ព្ទ ដូចជា mail ,Google Play ជាដើម ព្រោះវាមិន ត្រឹមតែទាញ ទិន្នន័យ អ៊ីនធើណេត ប៉ុណ្ណោះទេ ថែមទាំងស៊ី ថ្មគួរសម ផងដែរ។
  • អ្នកគួរតែប្រើ Battery Saving Mode ដើម្បីកាត់បន្ថយ ការស៊ីថ្ម របស់ទូរស័ព្ទ អ្នកឫ អ្នកអាច ទាញយក កម្មវិធីដែល អាចជួយ គ្រប់គ្រងថ្ម របស់អ្នកពី Google Play Store ដែលវាអាច ជួយគ្រប់គ្រង់ និងអាច ប្រាប់ដំណឹងនៅ ពេលដែលថ្ម របស់អ្នក ជិតអស់នោះ។

បើ​ទូរស័ព្ទ Android របស់​អ្នក​ស៊ី​ថ្ម​ឫ​មិន​សូវ​កាន់​ថ្ម អាច​ដោះ​ស្រាយ​បាន​តាម​របៀប​ទាំងនេះ

  • គួរតែ Update ទៅ Android 6.0 Marshmallow ព្រោះក្រុមហ៊ុន Google បានបន្ថែម មុខងារមួយ ឈ្មោះថា Doze ដែលអាចជួយ សន្សំសំចៃថ្ម បានកាន់តែច្រើន និង មានប្រសិទ្ធភាព។

បើ​ទូរស័ព្ទ Android របស់​អ្នក​ស៊ី​ថ្ម​ឫ​មិន​សូវ​កាន់​ថ្ម អាច​ដោះ​ស្រាយ​បាន​តាម​របៀប​ទាំងនេះ

លោកអ្នកគួរតែចូល ទៅមើលថា តើថ្មរបស់ អ្នកអាចប្រើ បានរយៈពេល ប៉ុន្មានដើម្បី ឱ្យលោកអ្នកអាច សាកថ្ម វាបាន ទាន់ពេលវេលា។ ហើយលោកអ្នក គួរតែ រក្សាកម្មវិធី នានា នៅក្នុងទូរស័ព្ទ របស់អ្នកឱ្យ Up to date ក៏អាចជួយ ឱ្យទូរស័ព្ទ អ្នកកាន់ថ្ម បានយូរ ជាងមុន ផងដែរ។

***សូមចុចទីនេះដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួល បានវីដេអូថ្មីៗ!!!

បើ​ទូរស័ព្ទ Android របស់​អ្នក​ស៊ី​ថ្ម​ឫ​មិន​សូវ​កាន់​ថ្ម អាច​ដោះ​ស្រាយ​បាន​តាម​របៀប​ទាំងនេះ

  • ដោយ: Panhabot
  • 3:51 PM, 19 January
  • ប្រភព: PH Android
  • Tag: ចំណេះដឹងទូទៅ