លោក ជួន ណារិន្ទ​ពិចារណា​រឿ​ង​ក្លឹប​ប៉ូលិស​ដក​ខ្លួន​ពី​លីគកម្ពុជា និង​ Hun Sen Cup


លោក ជួន ណារិន្ទ​ពិចារណា​រឿ​ង​ក្លឹប​ប៉ូលិស​ដក​ខ្លួន​ពី​លីគកម្ពុជា និង​ Hun Sen Cup

លោក​ ជួន ណារិន្ទ ​ប្រធាន​ក្លឹប​អគ្គស្នងការដ្ឋាននគរ​បាល​ជាតិ​(ប៉ូលិស)បាន​លើក​ឡើង​ពី​បញ្ហា​ថា​​តើ​នៅ​បន្ត​ ឬ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ និង​ Hun Sen Cup។

 

លោក ជួន ណារិន្ទ​ពិចារណា​រឿ​ង​ក្លឹប​ប៉ូលិស​ដក​ខ្លួន​ពី​លីគកម្ពុជា និង​ Hun Sen Cup

 លោក ជួន ណារិន្ទ និង​លោក Lee Tae Hoon

 

មុន​នេះ​បន្តិច​លោក​អធិការ​ប៉ូលិស​ព្រះ​សីហនុ ជួន ណារិន្ទ ជា​ប្រធាន​ក្លឹបប៉ូលិស​​បាន​សរសើរ​លើ Page ឈ្មោះ ឧត្តមសេនីយ៍​ទោ ជួន ណារិន្ទ​​ ថា ៖«​ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សមាគមន៍​កីឡា​បាល់ទាត់​អគ្គស្នង​ការនគរបាល​ជាតិ​នៃ​ក្រសួង​មហា​ផ្ទៃកំពុង​ពិចារណា​ថា​ដក​ខ្លួន ឬ​យ៉ាង​ណា​ ពី​ព្រោះ​ក្លឹប​មិន​មាន​ចំណូល​ហើយ​ក្លឹប​ធ្លាប់​យក​ពាន​នគរ​បាល​អាស៊ាន​ឆ្នាំ​២០១២​ជូន​ប្រទេស​ជាតិ និង​ទទួល​យក​ពាន​រង្វាន់​សម្ដេច​តេជោ​ម្ដង​ដែរ​នៅ​ឆ្នាំ​២០១៤​ដដែល​តែ​ក្លឹប​ត្រូវ​ចំណាយ​ធំ​ពេល​ខ្លះ​ខ្ញុំ​ចង់​ដាច់​ខ្យល់​ម្ដង​ហើយ​តែ​អ្នក​ខ្លះ​កំពង់​ជិះ​សេះ​លែង​ដៃ​រុញ​ក្លឹប​ឲ្យ​ឆ្ងាយ​ពី​សហព័ន្ធ»។

 

លោក ជួន ណារិន្ទ​ពិចារណា​រឿ​ង​ក្លឹប​ប៉ូលិស​ដក​ខ្លួន​ពី​លីគកម្ពុជា និង​ Hun Sen Cupក្រុម​ប៉ូលិស​ឈ្នះ​ជើង​ឯក Hun Cup 2014

 

ក្លឹប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ស្ថិត​នៅ​លេខ​​ចំណាត់​ថ្នាក់​លេខ​៧ នៃ​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា​ឆ្នាំ​២០១៥។ ក្លឹប​មួយ​នេះ​ធ្លាប់​ឈ្នះ​ជើង​ឯក​ពាន​ប៉ូលិស​អាស៊ាន​កាល​ពី​ឆ្នាំ​២០១២ និង​ជា​ជើង​ឯក​ពាន​រង្វាន់​សម្តេច​​ហ៊ុន សែន (Hun Sen Cup)​កាល​ពី​ឆ្នាំ​២០១៤៕

 

លោក ជួន ណារិន្ទ​ពិចារណា​រឿ​ង​ក្លឹប​ប៉ូលិស​ដក​ខ្លួន​ពី​លីគកម្ពុជា និង​ Hun Sen Cup

លោក ជួន ណារិន្ទ (អាវ​ខ្មៅ​កណ្តាល)​ពេល​អបអរ​ជើង​ឯក Hun Sen Cup

 

អត្ថបទ៖ ជាន ចាន់រ៉ា​