Barca ចូល​រួម​ប្រជែង​ Real & Man Utd ចង់​បាន​ Hazard


Barca ចូល​រួម​ប្រជែង​ Real & Man Utd ចង់​បាន​ Hazard

Luis Enrique ​អ្នកចាត់ការ​ក្រុម​ Barcelona ចង់​ទិញ​យក​ Eden Hazard របស់​ក្លិប​ Chelsea ​​ដែល​ក្លិប​ Real Madrid និង​ Manchester United កំពុង​ចង់​បាន​ដែរ​នោះ ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ នា​ខែ​មករា​នេះ។ នេះ​បើ​តាម​ BuzzSport។

 

Barca ចូល​រួម​ប្រជែង​ Real & Man Utd ចង់​បាន​ Hazard

 

ទោះ​បី​ Barca មាន​​ខ្សែ​បម្រើ​ល្អ​ៗ​ច្រើន​មែន ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ ចង់​បាន​ Hazard ដើម្បី​​​​ជា​សមាជិក​សំខាន់​បន្ថែម។ រីឯ​ Real ដែល​ត្រូវ​បាន​ FIFA ប្រកាស​ពិន័យ​​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​រយៈពេល​១​ឆ្នាំ​នោះ ក៏​ចង់​បាន​​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​ខ្លាំង​ដែរ ប៉ុន្តែ​​អ្នកចាត់ការ​ Zinedine Zidane ​ត្រូវ​តែ​ប្រញាប់​ប្រញាល់​​ទើប​បាន ព្រោះ​មាន​គូ​ប្រជែង​តាម​ទិញ​ច្រើន។

 

​បើ​តាម​ ESPNFC ​ក្រៅ​ពី​ Barca និង​ Real នៅ​មាន​ក្លិប​ធំៗ​អឺរ៉ុប​ច្រើន​ទៀត ដែល​ចង់​បាន​ Hazard ដែល​ក្នុង​នោះ​មាន​ Paris St-Germain, Manchester City និង​ Man Utd ផង​ដែរ។ កន្លង​មក​ Starsport បាន​លើក​ឡើង​ថា Man Utd គ្រោង​ដេញ​ថ្លៃ​មុន​គេ ៦៥​លាន​ផោន (ជិត​៩៣​លាន​ដុល្លារ) សម្រាប់​តារា​ឆ្នើម​រូប​នេះ។

 

Barca ចូល​រួម​ប្រជែង​ Real & Man Utd ចង់​បាន​ Hazard

 

កីឡាករ​វ័យ​២៤​ឆ្នាំ ដែល​​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​​ Premier League រដូវ​កាល​​មុន ហាក់​ធ្លាក់​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​នេះ ដោយ​លេង​​ឲ្យ​ Chelsea សរុប​២៦​ប្រកួត​ហើយ អត់​ទាន់​ស៊ុត​ចូល​ទី​បាន​១​គ្រាប់​សោះ៕

 

-ចុចអាន៖ ភ្ញាក់​ផ្អើល! តម្លៃ​ខ្លួន​កីឡាករ​ខែ​មករា​នេះ​ Hazard ​ថ្លៃ​ជាង​ CR7

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailystar