Apple តម្លើងថ្លៃ លើសេវកម្ម Apps នៅក្នុងប្រទេស សិង្ហបុរី និងបណ្តាប្រទេស ចំនួន៦ទៀត

សិង្ហបុរី៖ បណ្តាអ្នកប្រើប្រាស់ បច្ចេកវិទ្យាយក្ស គឺក្រុមហ៊ុន Apple កំពុងចាប់ផ្តើមតម្លើងថ្លៃ ទៅការបង់ សេវាកម្មទៅលើ Apps ក្នុងនោះមានប្រទេសចំនួន៧ដែលត្រូវធ្វើការតម្លៃថ្លៃ រាប់បញ្ចូល ទាំងសិង្ហបុរី ផងដែរ ។

យោងតាមការផ្សព្វផ្សាយព័ត៌មាន ដោយទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ខែមករា ឆ្នាំ២០១៦ថា Apps ដែលបានដាក់ឲ្យប្រើប្រាស់ និងគ្រប់គ្រងដោយ ក្រុមហ៊ុន យក្ស Apple នោះ នឹងត្រូវធ្វើការតម្លើងថ្លៃសេវាកម្ម ហើយប្រទេសចំនួន៦ និងសិង្ហបុរី ដែលត្រូវបង់ថ្លែង សេវាកម្មថ្មីនេះ ។

នៅក្នុងឯកសារលម្អិតមួយ ដែលបានបង្ហោះនៅលើអនឡាញ អំពីការផ្លាស់ប្តូរតម្លៃនាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ការបង់ប្រាក់ទៅលើ Apps Store នឹងមានតម្លៃយ៉ាងទាប បំផុត ១.៤៨ដុល្លារ ។ នេះជាតម្លៃ០,២០ដុល្លារ ដែលលើសពីថ្មីថ្មីៗ១,២៨ដុល្លារ ដែលជាតម្លៃទាបបំផុត សម្រាប់ Apps ដែលបានដាក់ឲ្យប្រើប្រាស់នៅលើអនឡាញ ។

នៅក្នុងឯកសារដែលបានបង្ហោះក៏បានបញ្ជាក់ថា ក្រៅពីប្រទេសសិង្ហបុរី ក្នុងនោះរួមមាន ណូវែល ហ្សេឡង់ កាណាដា អ៊ីស្រាអ៊ែល មិកស៊ីកូ រុស្ស៊ី និងអាហ្រ្វិកខាងត្បូង ត្រូវបង់ថ្លៃសេវាកម្ម នេះបានការ កំណត់ ៕

Apple តម្លើងថ្លៃ លើសេវកម្ម Apps នៅក្នុងប្រទេស សិង្ហបុរី និងបណ្តាប្រទេស ចំនួន៦ទៀត