រំាផងច្រៀងផង ព្រោះឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារ ខណៈអ្នកកំពង់ចាម ដូចគ្នាក៏ឈ្នះ ២ម៉ឺនដុល្លារ ពីសែលកាត

ភ្នំពេញ៖ អតិថិជនពីរនាក់ ដែលតែងតែផ្សង សំណាងក្នុងកម្មវិធី ”ផ្ញើសារឈ្នះ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ របស់ក្រុមហ៊ុនសែលកាត” នៅថ្ងៃទី១៩ ខែមករានេះ ទីស្នាក់ការកណ្តាល ក្រុមហ៊ុនសែលកាតបាន ប្រគល់រង្វាន់ជូនឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារ និង២ម៉ឺនដុល្លារ ដល់អតិថិជនខ្លួន ។

អតិថិជនដែលបានឈ្នះ មហាសំណាងរហូតដល់ ៥ម៉ឺនដល្លារនៅពេលនេះ គឺលោកង៉ូវ ណាវី រស់នៅខេត្តកំពង់ចាម និង ទីពីរ លោកឃិន សារិទ្ធជាអតិថិជន ឈ្នះ២ម៉ឺនដុល្លារផងដែរ អ្នកទាំងពីរសុទ្ធតែមកពី ខេត្តកំពង់ចាមដូចគ្នា។ នេះគឺរង្វាន់ធំបន្តទៀត ហើយដែលក្រុមហ៊ុនសែលកាត ត្រូវបានប្រគល់ជូនអតិថិជន របស់ខ្លួន។

លោកង៉ូវ ណាវី បានឲ្យដឹងថា “នៅពេលបងប្អូនដែល ចូលរួមលេងទំាងអស់ បានខលប្រាប់ថា ខ្ញុំឈ្នះទឹកប្រាប់ ៥ម៉ឺនដុល្លារ ហើយខ្ញុំក៏ដឹងថា ត្រូវរង្វាន់ដែលនោះ ខ្ញុំពិតសប្បាយរកអ្វីព្រៀបពុំបាន សប្បាយចិត្តរហូតដល់រំាផងច្រៀងផង ពេញតែផ្ទះ និងបានធ្វើឲ្យមានការផ្អើល សឹងតែមួយភូមិហើយ.!។ ខ្ញុំមានការត្រេកអរយ៉ាងខ្លំាង”។

សម្រាប់កសិករម្នាក់ ទៀតលោកឃិន សារិទ្ធក៏បានបញ្ជាក់ដែរថា “ទឹកប្រាក់ដែលបានមកពីមហា សំណាងនេះខ្ញុំនឹងយក ទៅពង្រីកការរកស៊ីបន្ថែមទៀត ។លោកក៏សូមអរគុណ ចំពោះក្រុមហ៊ុន សែលកាតដែលបានបង្កើត កម្មវិធីនេះឡើង ដើម្បីផ្តល់សំណាង ជូនដល់អតិថិជន ទំាងអស់ដែលបានគំាទ្រ នូវសេវាមួយនេះ”។

គួរបញ្ជាក់ថា ដើម្បីឈ្នះរង្វាន់នៅក្នុងកម្មវិធី ផ្ញើសារឈ្នះទឹកប្រាក់១ម៉ឺនដុល្លារពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែ វាយលេខ ១០K រួចផ្ញើទៅកាន់ ៨៨៨៨ ឬ Call ទៅ ៨៨៨៨ លោកអ្នកនិងទទួលបាន លេខសំណាងភ្លាម៕

រំាផងច្រៀងផង ព្រោះឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារ ខណៈអ្នកកំពង់ចាម ដូចគ្នាក៏ឈ្នះ ២ម៉ឺនដុល្លារ ពីសែលកាត

រំាផងច្រៀងផង ព្រោះឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារ ខណៈអ្នកកំពង់ចាម ដូចគ្នាក៏ឈ្នះ ២ម៉ឺនដុល្លារ ពីសែលកាត