អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មិន​ព្រម​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​នាម​ជា​ជន​ជាប់​សង្ស័យ

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម មិន​ព្រម​ចេញ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​នាម​ជា​ជន​ជាប់​សង្ស័យ​នោះ​ទេ។

អ្នកស្រី អ៊ឹម ចែម ដែល​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ គឺ​ជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម​ប្រចាំ​តំបន់​៥ ខេត្ត​បាត់ដំបង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម តែង​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​ការ​ស៊ើប​អង្កេត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​រង់ចាំ​ចេញ​ដីកា​ដំណោះស្រាយ។

សូម​ស្ដាប់ លោក ជី វិតា រាយការណ៍​អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។