ក្រសួង​សន្យា​ដោះស្រាយ​លក្ខខ័ណ្ឌ​ការងារ​ចំនួន​៣​ចំណុច​ជូន​កម្មករ​រោងចក្រ​សេរី

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សន្យា​ជួយ​ដោះស្រាយ​លក្ខខ័ណ្ឌ​ការងារ​ជូន​កម្មករ​រោងចក្រ​សេរី (Cerie) ចំនួន​៣​ចំណុច ក្នុង​ចំណោម​លក្ខខ័ណ្ឌ​៧ចំណុច​ដែល​កម្មករ​ទាមទារ។

ការ​សន្យា​នេះ ជា​ថ្នូរ​នឹង​ឲ្យ​កម្មករ​រោងចក្រ​នេះ វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​កម្មករ​រោងចក្រ​នេះ​ប្រមាណ​៥០​នាក់ នាំ​គ្នា​ហែ​ក្បួន​តាម​រថយន្ត មក​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី១៩ មករា​នេះ។

កាល​ពី​ថ្ងៃ​ទី​១១ មករា កម្មករ​រោងចក្រ​សេរី ដែល​ស្ថិត​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​នាំ​គ្នា​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួក​គាត់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។