មុន​ពេល​រួមភេទ អ្នក​ត្រូវ​រៀបចំ​ខ្លួន​បែប​ណាខ្លះ ដើម្បី​ឲ្យ​ជីវិត​សិច​ស្រស់ថ្លា​?

មុន​ពេល​រួមភេទ អ្នក​ត្រូវ​រៀបចំ​ខ្លួន​បែប​ណាខ្លះ ដើម្បី​ឲ្យ​ជីវិត​សិច​ស្រស់ថ្លា​?

​សម្រួល បន្ធូរ​អារម្មណ៍ និង​គិត​វិជ្ជមាន​
​កុំ​គិត​អំពី​បញ្ហា​អ្វី​ទាំងអស់ ដែល​អ្នក​ធ្លាប់​ជួបប្រទះ ទោះបីជា​ការ​ឆាប់​ចេញ​ទឹកកាម ឬ​លិង្គ​មិន​ងើប​រឹងក្តី ពីព្រោះ​ក្តីកង្វល់​អាចដាក់​សម្ពាធ ចំពោះ​អារម្មណ៍ និង​កាមតណ្ហា​របស់​អ្នក ហើយ​វា​ក៏​ជា​មូលហេតុ ដែល​ធ្វើឲ្យ​អ្នក​ជួប​បញ្ហា​លើ​គ្រែ​ដែរ​។ ចូរ​គោរព​ដៃគូ និង​ខ្លួនឯង ហើយ​ត្រូវ​គិត​វិជ្ជមាន​ជានិច្ច​។​

​ត្រួតពិនិត្យ ឬ​អនុវត្ត​ខ្លួនឯង​សិន​
​មុន​នឹង​រួមភេទ អ្នក​គួរតែ​ហា​ត់ ឬ​អនុវត្ត​តិច​និច​នានា ដោយ​ខ្លួនឯង​ជាមុនសិន ហើយ​ការជួយ​ខ្លួនឯង (Masturbation) មិនមែន​ជា​រឿង​ដែល​ត្រូវ​ព្រួយបារម្ភ​នោះទេ ពីព្រោះ​វា​ជា​រឿង​ធម្មតា និង​ជា​ធម្មជាតិ​របស់​មនុស្ស​នោះទេ​។ ការជួយ​ខ្លួនឯង ក៏​អាច​ធ្វើឲ្យ​អ្នក​មាន​ទំនុកចិត្ត និង​បង្ការ​បញ្ហា​ឆាប់​ចេញ​ទឹកកាម​ផងដែរ​។​

​មាន​ដៃគូ​ស្មោះស្ម័គ្រ​
​មួយ​ទល់នឹង​មួយ មិន​ព្រួយ​កើត​អេដស៍ និង​ជំងឺ​កាមរោគ​ដ៏ទៃទៀត​។​

​ប្រើ​ស្រោមអនាម័យ​
​មនុស្ស​ជាច្រើន​យល់ថា ការប្រើ​ស្រោមអនាម័យ រំខាន​ដល់​សេចក្តីសុខ និង​ភាព​ស្រើបស្រាល ហើយ​ពេល​ខ្លះ គេ​មិន​អាច​សម្រេច​បំណង​ទៀតផង ប៉ុន្តែ អ្នក​ត្រូវ​គិតថា វា​អាច​ជួយ និង​ការពារ​ជីវិត​អ្នក​បាន​។ ស្រោមអនាម័យ អាច​ការពា​រការ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់បាន និង​ជំងឺ​កាមរោគ​។​

​កាត់បន្ថយ​ការ​ញ៉ាំ​ស្រា បារី និង​ថ្នាំ​ដែល​គេ​ហាមឃាត់​
​របស់​ខាងលើនេះ ច្រើន​តែ​បង្ក​ជា​បញ្ហា ចំពោះ​សុខភាព​ផ្លូវភេទ ដូចជា បាត់បង់​ចំណង់ លិង្គ​មិន​ឡើង ឆាប់​ចេញ​ទឹកកាម និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ជាច្រើន​ទៀត​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។