GAC Motor ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​នៅ​មី​យ៉ាន់​ម៉ា​ដើម្បី​បង្កើន​វត្តមាន​ទីផ្សារ​អា​ស៊ី​អាគ្នេយ៍​

: កាលពី​ថ្ងៃទី 18 ខែមករា ឆ្នាំ 2016 ក្រុមហ៊ុន GAC Motor បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន​ចែកចាយ​បន្ត​នៅ​មី​យ៉ាន់​ម៉ា ដែលមាន​ឈ្មោះថា Lyan Shan Engineering Service Co., Ltd. (LS AUTO) ធ្វើការ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក​នូវ​យុទ្ធសាស្ត្រ​ជា​សកល​របស់ខ្លួន​គឺ "​ផែនការ​និង​សកម្មភាព ប្លង់​រួម គោលការណ៍​អភិវឌ្ឍ​តាម​ជំហាន​និង​ទម្លុះ​ឧបសគ្គ​នៅ​តំបន់​សំខាន់ៗ "​។ នេះ​មិន​ត្រឹមតែ​បាន​ពង្រឹង​នៅក្នុង​ទីផ្សារ​ក្រៅប្រទេស​របស់​ក្រុមហ៊ុន GAC Motor ថែមទាំង​បាន​សម្គាល់​ក្រុមហ៊ុន GAC Motor បាន​បោះជំហាន​យ៉ាងសំខាន់​នៅក្នុង​ទីផ្សារ​នៅ​អាស៊ីអាគ្នេយ៍​បន្ទាប់ពី​បាន​ចូលក្នុង​ទីផ្សារ​កម្ពុជា​។​

​លោក Yuan Zhongrong អនុប្រធាន​ក្រុមហ៊ុន GAC GROUP និង​ជា​អគ្គនាយក​ក្រុមហ៊ុន GAC Motor, លោក Jiang Hua ប្រធាន​ផ្នែក​ពាណិជ្ជកម្ម លោក Wang Shunsheng ជំនួយការ​ប្រធាន​គ្រប់​ទូទៅ​នៃ​ក្រុមហ៊ុន GAC Motor និង​តំណាង​ដទៃទៀត​មកពី LS AUTO រួមមាន​លោក YANG KHIKEKYIN នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LS AUTO, លោក WANG ZIHONG នាយក​ក្រុមហ៊ុន LS AUTO AUTO និង​លោក U HLA AUNG នាយករង​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LS AUTO បាន​ចូលរួម​ក្នុង ពិធី​ចុះហត្ថលេខា​នេះ​។​

​លោក Yuan Zhongrong បាន​ថ្លែង​សុន្ទរកថា​ឲ្យ​ដឹងថា ក្រុមហ៊ុន GAC Motor មាន​ទំនុកចិត្ត​និង​មាន​សមត្ថភាព​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅក្នុង​ទីផ្សារ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​តាមរយៈ​ការផ្តល់​នូវ​រថយន្ត​មាន​គុណភាព​ខ្ពស់ និង តម្លៃ​សមរម្យ ព្រមទាំង​សេវាកម្ម​ល្អ​បន្ទាប់ពី​បាន​លក់​ទៅឱ្យ​អតិថិជន​ក្នុងស្រុក​។​

GAC Motor ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​នៅ​មី​យ៉ាន់​ម៉ា​ដើម្បី​បង្កើន​វត្តមាន​ទីផ្សារ​អា​ស៊ី​អាគ្នេយ៍​
​រូបភាព​៖ ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​ក្រុមហ៊ុន​ទាំងពីរ

​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​ដើម្បី​បង្កើត​ម៉ាក​សញ្ញា "​កម្រិត​ថ្នាក់​មធ្យម​និង​ខ្ពស់​”
LS AUTO ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ល្បី​នៅក្នុង​ប្រទេស​ភូមា​ដែលមាន​បទពិសោធន៍​ផ្នែក​លក់ និង​សមត្ថភាព​ខ្ពស់​។ បន្ទប់​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន LS AUTO  ស្ថិតនៅ​លើផ្លូវ PYAY  ក្នុង​ទីក្រុង​រែង​ហ្គូ​ន Rangoon  រដ្ឋធានី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​នៅ​ម្តុំ​ក្រុមហ៊ុន Hyundai, ក្រុមហ៊ុន Ford, ក្រុមហ៊ុន Kia, ក្រុមហ៊ុន Mazda និង​ម៉ាក​រថយន្ត​ផ្សេងទៀត​ដែលមាន​បរិយាកាស​ល្អ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​លក់​រថយន្ត​។ បន្ទប់​តាំង​បង្ហាញ​នេះ​នឹង​ត្រូវបាន​សាងសង់ឡើង​ចូលទៅក្នុង​បន្ទប់​តាំង​បង្ហាញ​ម៉ាក​ល្បីៗ​ដើម្បី​ផ្ដល់នូវ​បរិស្ថាន​នៃ​ការប្រើប្រាស់​បែប​ទំនើប​ស​ម្រា​ប់​អតិថិជន​បន្ទាប់ពី​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​។​

​រហូតមកដល់​ពេលនេះ​ម៉ាក GS4 , GS5 Super និង GA6 របស់​ក្រុមហ៊ុន GAC Motor ដែលមាន​ការពេញនិយម​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​និង​នៅក្រៅ​ប្រទេស​នឹងត្រូវ​បាន​ដាក់លក់​ជា​លើកដំបូង​ក្នុង​ទីផ្សារ​ប្រទេស​មី​យ៉ាន់​ម៉ា​ហើយ​គេ​រំពឹងថា​រថយន្ត​ម៉ាក​ទាំ​នង​នេះ​នឹង​ត្រូវបាន​សម្ពោធន៍ ជា​ផ្លូវការ​នៅ​ចុងខែ​មីនា ឆ្នាំ 2016 ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​នៃ​ម៉ាក​យីហោ​របស់​ចិន​។​

GAC Motor ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចែកចាយ​នៅ​មី​យ៉ាន់​ម៉ា​ដើម្បី​បង្កើន​វត្តមាន​ទីផ្សារ​អា​ស៊ី​អាគ្នេយ៍​
​រូបភាព​៖ លោក Wang Shunsheng ជំនួយការ​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន GAC Motor បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការ​ចែកចាយ​ច​ជាមួយ​លោក AUNG KO KO ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន LS AUTO

​នៅក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន GAC Motor បាន​ព​ន្លឿ​ន​វត្តមាន​របស់ខ្លួន​នៅលើ​ទីផ្សារ​អាស៊ីអាគ្នេយ៍​។ នៅ​ឆ្នាំ 2014 ក្រុម​ហ៊ុ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​កម្ពុជា​។ ការចូលរួម​ពី​ក្រុមហ៊ុន​ចែកចាយ​នាំមុខគេ​នៅ​មី​យ៉ាន់​ម៉ា​បាន​ពង្រឹង​ស្ថានភាព​របស់ GAC Motor ឲ្យ​នាំមុខគេ​ក្នុងចំណោម​ម៉ាក​យីហោ​របស់​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​យុទ្ធសាស្ត្រ​ទីផ្សារ​អន្តរជាតិ​របស់ ក្រុមហ៊ុន GAC Motor ។​

​ដោយសារ​ម៉ាក​យីហោ​របស់​ចិន​ចូលទៅក្នុង​ទីផ្សារ​អន្តរជាតិ ក្រុមហ៊ុន GAC Motor បានទទួល​ខុសត្រូវ​ក្នុងការ​កំណត់​ម៉ូ​ដែល​ដែល​មានគុណ​ភាពជា​អន្តរជាតិ​នៃ​ម៉ាក​សញ្ញា​របស់​ចិន​និង​លើកកម្ពស់​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទៅជា​ម៉ាក​អន្ដរជាតិ​ក្នុង​គោលបំណង​បង្កើន​កិត្យានុភាព​អន្តរជាតិ​អំពី​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក​នៅក្នុង​ជម្រៅ​ចិ​ត្ដរបស់​អតិថិជន​ទូទាំង​ពិភពលោក​៕