អាជ្ញាធរ នឹង​ចាត់វិធានការ​ចំពោះ​មេក្លោង​ចលនា​ទាមទារ​តំបន់​អភិរក្ស​ស្វាយជ្រុំ

​ព្រះវិហារ​: សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះវិហារ ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ បានប្រកាសថា គ្រួសារ​របស់លោក ផាន់ ធឿន លោក កាន់ ងី​ម និង​លោក គិ​ន ចន្ថា ដែលជា​មេក្លោង​ក្នុង​ចលនា​តវ៉ា ទាមទារ​ទៅកាន់​កាប់​ដី​នៅ​តំបន់​អភិរក្ស​ចំណុច​ស្វាយជ្រុំ​នេះ បាន​ទទួលយក​គោលនយោបាយ​រួចហើយ ហើយ​បាន​បន្ត​ដឹកនាំ​អូសទាញ​ប្រជាពលរដ្ឋ​ប្រមាណ ៤០ គ្រួសារ តវ៉ា​ជាប្រចាំ​។

​ដូច្នេះ​ក្នុងករណី ដែល​លោក ផាន់ ធឿន  លោក កាន់ ងី​ម និង​លោក គិ​ន ចន្ថា នៅតែ​បន្ត​ដឹកនាំ​អូស​ទា ញ​ប្រជាពលរដ្ឋ​តវ៉ា​តទៅទៀត អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​ជា ធរមាន ក្នុង​គោលបំណង​ពង្រឹង​គោលនយោបាយ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះ វិហារ​និង​រក្សាបាន​នៅ​ប្រព័ន្ធ​សន្តិសុខ​ជាតិ​តាម​បណ្តោយ​ព្រំដែន​។​
​    ​
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុង​គោលបំណង​លើកកម្ពស់​រមណីយដ្ឋាន​ប្រ​វត្ត​សាស្ត្រ​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​ផ្អែកលើ​តម្លៃ​លេចធ្លោ​ជា​សកល​របស់​មនុស្សជាតិ និង​មានការ​ត​ព្វ​កិច្ច​រៀបចំ​គ្រប់ គ្រង​និង​អភិរក្ស​រមណីយដ្ឋាន​ស្របតាម​លក្ខខណ្ឌ​នានា​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ ពិភពលោក​។​ដើម្បី​ធានាបាន​នៅ​ការងារ​នេះ រាជរដ្ឋាភិបាល​បានរៀបចំ​និង​ដាក់​អោយប្រើ ប្រាស់​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨១១/៧៥២​ចុះ​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១១ ស្តីពី​ការ កំណត់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ដែលមាន​វិសាលភាព​គ្របដណ្តប់​និង​មោ​ឃៈ​ភាព លើ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤០៦/១៨៣ ចុះ​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០០៦ ព្រមទាំង ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​សេចក្តីប្រកាស​នានា ដែល​បានចេញ​មុន​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ ២០១១​។​
​    ​
​ក្នុងន័យនេះ រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​ពិសេស​ថ្នាក់ជាតិ ដោយមាន​ការ ចូលរួម​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរខេត្ត​ព្រះវិហារ គណៈ​បញ្ជា ការ​សមរភូមិ​ទិស​ប្រាសាទព្រះវិហារ ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​នានា សម្រាប់​ដោះស្រាយ​ចំពោះ​ការផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​អភិរក្ស មក​តាំង​ទីលំនៅ​ភូមិ​ថ្មី​ឈ្មោះ ថា​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ និង​បានផ្តល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ជូន​ប្រជា ពលរដ្ឋ​ចំនួន​១០៤៥​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​២​លាន​រៀល ឈើ សំរាប់​សង់ផ្ទះ​ចំនួន​៧.៥២​ត្រីគុណ ដី​ឡូ​តិ៍​សំរាប់​សាងសង់​ផ្ទះ​ទំហំ​៥០​ម៉ែត្រ​គុណ​១០០​ម៉ែត្រ ស័ង្កសី​ចំនួន​៥០​សន្លឹក និង​ដី​សំរាប់​បង្កបង្កើនផល​ទំហំ​២​ហិកតា ហើយ​បានផ្តល់​ដី​ឡូ​តិ៍​សម្រាប់​អភិវឌ្ឍ​គ្រួសារ​កងទ័ព​ចំនួន ២០០០​គ្រួសារ​។ សមិទ្ធិផល​គម្រោង​ទាំងឡាយ ដើម្បី​ប្រជាជន​ត្រូវបាន​ដឹកនាំ​ពិនិត្យ​ដោយ​លោក អេង ឆៃអ៊ាង ប្រធាន​គណកម្មការ​ទី​១​នៃ​រដ្ឋសភា និង​សមាជិក​គណៈកម្មការ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤៕

អាជ្ញាធរ នឹង​ចាត់វិធានការ​ចំពោះ​មេក្លោង​ចលនា​ទាមទារ​តំបន់​អភិរក្ស​ស្វាយជ្រុំ

អាជ្ញាធរ នឹង​ចាត់វិធានការ​ចំពោះ​មេក្លោង​ចលនា​ទាមទារ​តំបន់​អភិរក្ស​ស្វាយជ្រុំ

អាជ្ញាធរ នឹង​ចាត់វិធានការ​ចំពោះ​មេក្លោង​ចលនា​ទាមទារ​តំបន់​អភិរក្ស​ស្វាយជ្រុំ

អាជ្ញាធរ នឹង​ចាត់វិធានការ​ចំពោះ​មេក្លោង​ចលនា​ទាមទារ​តំបន់​អភិរក្ស​ស្វាយជ្រុំ
​រូបភាពៈ ប្រាសាទព្រះវិហារ​របស់​កម្ពុជា ដែល​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ឆ្នាំ​២០០៨៕ គូលែន​