អភិបាលខេត្ត​កោះកុង អំពាវនាវ​ឲ្យ​ពលរដ្ឋ ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ ​និង​គោរព​ច្បាប់​ចរាចរណ៍​

កោះកុង: លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង បាន​មានប្រសាសន៍​អំពាវនាវ​
​ដល់​បង​បងប្អូន​ប្រជាពលរដ្ឋ នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក៏ដូចជា នៅ​ទូទាំង​ក្រុង​ខេមរភូមិន្ទ ឲ្យ​យកចិត្តទុកដាក់​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឲ្យ​បាន​ត្រឹមត្រូវ​។​
​    ​
​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ដូចនេះ នៅក្នុង​ឱកាស​ចុះ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ មាន​ទ​ទទឹង​ប្រវែង ៦​ម៉ែត្រ និង​បណ្តោយ​ប្រវែង ៥២៦ ម៉ែត្រ ដែលជា​អំណោយ​របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមហ៊ុន LYP GROUP ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​ព្រែក​តង ភូមិ​៤ សង្កាត់​ដងទង់ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នេះ​។​
​    ​
​លោក​អភិបាលខេត្ត បាន​ថ្លែងថា បញ្ហា​អនាម័យ​បរិស្ថាន គឺជា​បញ្ហាសំខាន់​មួយ​
​ដែល​បងប្អូន​យើង ត្រូវ​ចូលរួម​ទាំងអស់គ្នា សំដៅ​ធើ្វ​ឲ្យ​ទីក្រុង​យើង​បាន​ស្អាត​មាន​សោភ័ណ​​ភាពល្អ ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅ​ទូទាំងប្រទេស​។​
​    ​
​ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​វិញ លោក​អភិបាលខេត្ត បាន​ពន្យល់​ប្រាប់​ប្រជា​
​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ជាមួយ​សមត្ថកិច្ច ដែល​កំពុង​ធើ្វ​ការអនុវត្ត​ច្បាប់​នៅតាម​ដងផ្លូវ​​សំខាន់​ធ្វើយ៉ាងណា​យើង​ត្រូវគោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា ម៉ូតូ​ត្រូវមាន​កញ្ចក់ ស្លាក​លេខ ពេល​ធើ្វ​ដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព ជាដើម​។​
​    ​
​ជាមួយគ្នានេះ​ផងដែរ លោក ប៊ុន លើ​ត ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​
​ចំពោះ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​បានផ្តល់​អំណោយ​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ​ខាងលើ​ ​រួម​និង​បាន​កសាង​សមិទ្ធិផល​ជាច្រើន​ទៀត នៅលើ​ទឹកដី​ខេត្តកោះកុង​៕