ទិញ​កាហ្វេ​អោយ​ពុក​ទទួលទាន​១​កែវ​ពុល​ស្លាប់​

ឧ​ត្ត​រ​មានជ័យ: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ក្រោយពី​ទទួលទាន កាហ្វេ​១​កែវ​រួច​ប្រកាច់​បែកពពុះមាត់ទាំង​ព្រលឹម​ទី​ថ្ងៃទី​១៩​ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ​ភូមិ ត្រាំ​បោង ឃុំព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រា​សា ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ជនរងគ្រោះ​ឈ្មោះ ពុំ សៅ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។​ក្រោយពី​មានករណីនេះ​កើតឡើង​ភ្លាម សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ លើ​ខ្លួន​សាកសពយ៉ាង​ល្អិតល្អន់ ពុំ​ឃើញ​មាន​អ្វី​ប្លែក​នោះទេ និង​បាន​សន្និដ្ឋានថា​”​មូលហេតុនៃ​ការស្លាប់​ដោយសារ​ពុល​កាហ្វេ​”​។

​ក្រោយពី​បាន​ពិនិត្យ​ចប់ ក៏​ប្រគល់ជូន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​។​

​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម ពី​សារធាតុ​កាហ្វេ​ដែល​ជនរងគ្រោះ​អោយ​កូន​ទិញ​ពីអ្នកលក់​ហើយ​យកមក​អោយ​ឪពុក​ហូប​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នោះ​មានសារជាតិ​អ្វីខ្លះ ហើយ​ជនរងគ្រោះ​មាន​រោង​គ​អ្វី ទើប​ប្រតិកម្ម​ស្លាប់​ភ្លាមៗ​យ៉ាងនេះ​៕

ទិញ​កាហ្វេ​អោយ​ពុក​ទទួលទាន​១​កែវ​ពុល​ស្លាប់​