ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្លិប West Ham គ្រោង​ដាក់​សំណើ​ទិញ​កីឡាករ Mario Balotelli ខ្សែប្រយុទ្ធ​កំពូល​បញ្ហា​ជនជាតិ​អុ​ី​តា​លី​ត្រឡប់​មក​ដក​បទ​ពិសោធន៍​របស់​ខ្លួន​នៅ​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​ជា​ថ្មី បន្ទាប់​ពី​កីឡាករ​Andy Carroll ខ្សែប្រយុទ្ធ​ឆ្នើម​រង​របួស និង​កីឡាករ​Nikica  Jelavic ខ្សែប្រយុទ្ធ​មួយ​រូប​ទៀត មាន​ទម្រង់​លេង​មិនសូវ​ល្អ ។

បច្ចុប្បន្ន​Balotelli ត្រូវ​Liverpool អនុញ្ញាត​ឱ្យ​ក្លិប AC  Milan ខ្ចី​ទៅ​ប្រើ ប៉ុន្តែ​ដោយសារ​បញ្ហា​របួស​ធ្វើ​ឱ្យ​គេ​មានឱកាស​ចូល​លេង​ក្នុង​រដូវ​កាល​នេះ​តែ​៤​លើក និង​ស៊ុត​បញ្ចូល​ទី​បាន​តែ​១​គ្រាប់ ។ បច្ចុប្បន្ន​កីឡាករ​រូប​នេះ​បានជា​សះស្បើយ​ពីរ​បួស​ធ្វើ​ឱ្យ​ក្លិប​West Ham ចាប់អារម្មណ៍​ទិញ​ក្នុង​តម្លៃ​ខ្លួន​១០​លាន​ផោន ៕