ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Cristiano Ronaldo ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​Real Madrid និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាន​បង្ហាញ​ពី​ខ្សែជីវិត​របស់​ខ្លួន​ក្រោយ​ពេល​ចូល​និវត្តន៍​ថា មិន​ចាប់អារម្មណ៍​ការងារ​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់ ទោះបី​តំណែង​គ្រូបង្វឹក​ក្ដី និង​បាន​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​ថា នឹង​រស់នៅ​ឱ្យ​ដូច​ស្ដេច​ក្នុង​គំនរ​ប្រាក់​ដើម្បី​សេចក្ដីសុខ​ផ្ទាល់ខ្លួន ។ Cristiano Ronaldo បាន​បញ្ជាក់​ដូច្នេះ​ថា ៖«​នៅ​ពេល​មាន​លុយ ឡាន និង​ផ្ទះ​ធំ​ស្កឹមស្កៃ​គឺ​មិន​ទាន់​ស្កប់ស្កល់​ទេ ខ្ញុំ​ចង់​នាំ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ទៅ​ដើរ​កម្សាន្ត ។

បច្ចុប្បន្ន​មិន​អាច​ព្រោះ​គ្មាន​ពេល​ប៉ុន្តែ​ក្រោយ​ពេល​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់ ខ្ញុំ​អាច​ធ្វើ​អ្វី​ក៏​បាន និង​ចង់​រស់នៅ​ដូច​ស្ដេច​លើ​គំនរ​ប្រាក់​ដោយ​មិន​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​ទេ​» ៕