នីហ្សេរីយ៉ា៖ ទឹកប្រាក់ ប្រមាណ ៦,៨ពាន់លានដុល្លារ ត្រូវបានគេលួច ទៅបាត់ក្នុងអំឡុង ពេល៧ឆ្នាំកន្លងមកនេះ

អាប៊ូចា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា ទឹកប្រាក់ចំនួន៦,៨ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ត្រូវបានគេលួចយកទៅបាត់ គិតក្នុងអំឡុង ពេល៧ឆ្នាំកន្លងមកនេះ ។

ក្រសួងព័ត៌មានប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា មានពលរដ្ឋនីហ្សេរីយ៉ា ដែលមានតំណែងក្នុងរដ្ឋាភិបាល អភិបាលរដ្ឋ មន្ត្រីសាធារណៈ ម្ចាស់ធនាគារ និងអ្នកវិនិយោគិនមួយ ចំនួន ត្រូវបានគេដឹងថា លុយប្រមាណ១,៣៤រយពាន់លានណៃរ៉ា (រូបិយប័ណ្ណនីហ្សេរីយ៉ា) ស្មើនឹងទឹក ប្រាក់ប្រមាណ៦,៨ពាន់លានដុល្លារសហរដ្ឋអាម៉េរិក នៅក្នុង អំឡុងពេល៧ឆ្នាំកន្លងមកនេះ ត្រូវបាត់ បង់អស់  ។

អ្វីដែលគេបានដឹងនោះ ការបាត់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ វាទំនងជាកើតចេញពីអំពើពុករលួយ ។

តាមការបញ្ជាក់ឲ្យដឹងថា ពីលោក Lai Mohammed រដ្ឋមន្ត្រីក្រសួងព័ត៌មាននីហ្សេរីយ៉ា បានថ្លែង ប្រាប់បណ្តាអ្នកសារព័ត៌មានថា ទឹកប្រាក់ប្រមាណ៦,៨ពាន់លានដុល្លារ ត្រូវបានគេលួចយក ទៅបាត់ ហើយគិតចាប់ពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០១៣ ។

តាមការរបស់រដ្ឋមន្ត្រីក្រសួងខាងលើបានសង្កត់ធ្ងន់ថា "បើសិនជាយើងមិនបានលុបបំបាត់នូវអំពើពុក រលួយនោះទេ ការបាត់បង់លុយនឹងបន្តកើតមានឡើងដដែលហ្នឹង" ។

លោកបានបន្ថែមថា "អ្នកដែលពាក់ព័ន្ធនឹងរឿងបាត់លុយនេះ មានប្រហែល៤នាក់ ដែលស្ថិតក្នុងជួរ រដ្ឋមន្ត្រី និង៥៥នាក់ទៀត ស្ថិតក្នុងការសង្ស័យនៅឡើយ" ៕

នីហ្សេរីយ៉ា៖ ទឹកប្រាក់ ប្រមាណ ៦,៨ពាន់លានដុល្លារ ត្រូវបានគេលួច ទៅបាត់ក្នុងអំឡុង ពេល៧ឆ្នាំកន្លងមកនេះ