កូរ៉េខាងត្បូង ព្រួយបារម្ភ ដែលខ្លួនជ្រុលសម្ដីថា នឹងបង្ហោះខិតប័ណ្ឌ​ បរិហាកេរ្តិ៍កូរ៉េខាងជើង

សេអ៊ូល៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកមិញនេះ លោកស្រីប្រធានាធិបតី កូរ៉េខាងត្បូង បានថ្លែងថា ខ្លួននឹងបង្ហោះខិតប័ណ្ឌអាក្រក់ៗ ពីកូរ៉េខាងជើង ប៉ុន្ដែរហូតមកដល់ រសៀលថ្ងៃដដែលនេះ លោកស្រីហាក់ព្រួយ បារម្ភចំពោះសម្ដីនេះ ដោយសារតែ មិនទាន់ មានទណ្ឌកម្មជាផ្លូវការ ណាមួយ ពីយូអិន នៅឡើយ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា នៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីកាលពីព្រឹកនេះ លោកស្រីប្រធានាធិបតី ផាក គឺនហេ បានថ្លែង ថាប្រសិនបើវិធានការក្ដៅ និងមានប្រសិទ្ធភាពមិនត្រូវបានអនុវត្តន៍ ហើយខ្លួននឹងបង្ហោះសារ អាក្រក់ៗទៅកូរ៉េខាងជើង បើទោះបីជា សហគមន៍អន្ដរជាតិ ធ្វើអ្វីមិនកើតចំពោះការធ្វើ តេស្តសាកល្បអាវុធនុយក្លេអ៊ែរលើកទី៥ និងទី៦ របស់កូរ៉េខាងជើង។

ប៉ុន្ដែលោកស្រីហាក់បង្ហាញការព្រួយបារម្ភចំពោះសម្ដីនេះ ដោយសារតែអង្គការ សហប្រជាជាតិ មិនទាន់សម្រេច ដាក់ទណ្ឌកម្មនៅឡើយ ហើយលោកស្រី ក៏បានជំរុញដល់ គណៈរដ្ឋមន្រ្តី ខិតប្រឹងអនុវត្តន៍វិធានការក្ដៅ និងមាន ប្រសិទ្ធភាពពីក្រុមប្រឹក្សាសន្ដិសុខ ដោយសហការគ្នាយ៉ាងស្អិតល្មួត ពីប្រទេសសម្ព័ន្ធមិត្ត។

គួរបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅនេះ បានសាកល្បងអាវុធនុយក្លេអ៊ែរ ដែលបានបង្កជា ការរញ្ជួយដី និង អសន្តិសុខយ៉ាងខ្លាំងក្នុងតំបន់៕

កូរ៉េខាងត្បូង ព្រួយបារម្ភ ដែលខ្លួនជ្រុលសម្ដីថា នឹងបង្ហោះខិតប័ណ្ឌ​ បរិហាកេរ្តិ៍កូរ៉េខាងជើង