ក្រសួង​អប់រំ ​គ្រោង​បង្កើត​ប្រាក់កម្ចី​សិក្សាថ្នាក់​ឧ​ត្ត​មសិ​ក្សា​

Doliprane TVC

​មន្ត្រី​ក្រសួង​អប់រំ បញ្ជាក់ថា ក្រសួង​កំពុង​ព​ន្លឿ​ន​កិច្ចពិភាក្សា​អំពី​កម្មវិធី​ប្រាក់កម្ចី​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ហើយ​បើ​គម្រោង​នេះ អាចអនុវត្ត​បាន​មែន ចំនួន​និស្សិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា នឹងមាន​ការកើនឡើង ដែល​នឹង​ជួយ​ឲ្យ​កម្ពុជា មាន​ធនធានមនុស្ស​កាន់តែច្រើន​។​ ​លោក រស់ សា​លីន មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា ក្រសួង​អប់រំ កំពុងដំណើរការ​រៀប​ចំ​កម្មវិធី​ផ្តល់ប្រាក់​កម្ចី សម្រាប់​អ្នកសិក្សា​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង និង​ដាក់បញ្ចូល​ក្នុង​ផែនការ​អនុ​វិ​ល័យ ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដែល​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៤-២០១៨ របស់​ក្រសួង​អប់រំ​។

ក្រសួង​អប់រំ ​គ្រោង​បង្កើត​ប្រាក់កម្ចី​សិក្សាថ្នាក់​ឧ​ត្ត​មសិ​ក្សា​

​កម្ម​​វិធី​នេះ វិនិយោគ ដោយ​ធនាគារឯកជន​ធំ​មួយ​នៅ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា ជា​ធនាគារ​មួយណា និង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះទេ ពីព្រោះ​គម្រោង​នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ពិភាក្សា​នៅឡើយ​។​ដំណើរការ​ប្រជុំពិភាក្សា​រៀបចំ​កម្មវិធី​នេះ សម្រេចបាន​ប្រហែល​ពាក់កណ្ដាល ហើយ ហើយ​ក្រសួង​នឹង​ប្រកាស​ពី​គម្រោង​នេះ ជា​ផ្លូវការ​នៅពេល​ឆាប់ៗ​ ខាងមុខនេះ​។​

កម្មវិធី​ប្រាក់កម្ចី សម្រាប់​អ្នកសិក្សា​នេះ ត្រូវបាន​ក្រុមយុវជន និង​អ្នកស្រាវជ្រាវ​គាំទ្រ ប៉ុន្តែ​ទន្ទឹមនឹងនេះ ពួកគេ​ក៏​ចង់ឃើញ​ក្រសួង រៀបចំ​យន្តការ​ឲ្យ​បានច្បាស់លាស់ ទាក់ទង​នឹង​កិច្ចសន្យា ព្រមទាំង​ដោះស្រាយ​បញ្ហា​ទីផ្សារការងារ​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​៕​សុថា​ត់​

ក្រសួង​អប់រំ ​គ្រោង​បង្កើត​ប្រាក់កម្ចី​សិក្សាថ្នាក់​ឧ​ត្ត​មសិ​ក្សា​