បារ៉ែន លត់បង់ ក្លាដេស ១-០ ឡើងវគ្គ ផ្ដាច់ព្រ័ត្រ ស្របពេល កម្ពុជា ត្រឡប់មក ដល់ផ្ទះវិញ

ភ្នំពេញ៖ ពានរង្វាន់អន្ដរជាតិ 2016 Bangabandhu Gold Cup នៅបង់ក្លាដេស ដែលក្រុមជម្រើសជាតិកម្ពុជា ធ្លាក់ត្រឹមវគ្គ ជម្រុះក្នុងពូលនោះ បានរកឃើញក្រុម ជើងខ្លាំងដណ្ដើមបាន កៅអីវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺបានទៅក្រុមជម្រើសជាតិបារ៉ែន បន្ទាប់ពីលត់ក្រុម ម្ចាស់បង់ក្លាដេស ១-០ កាលពីម្សិលមិញ ខណៈក្រុមជម្រើស ជាតិម៉ាល់ឌីវ និងនេប៉ាល់ ត្រៀមប្រកួតកៅអី វគ្គផ្ដាច់ព្រ័ត្រល្ងាចនេះ ។

ក្រុមបារ៉ែន ជាក្រុមចំណាត់ថ្នាក់លេខ២ ក្នុងពូលB ជាមួយកម្ពុជា នៅក្នុងការប្រកួត ពានរង្វាន់អន្ដរជាតិខាងលើ ប៉ុន្ដែក្រុមនេះបានធ្វើឲ្យក្រុម ជម្រើសជាតិបង់ក្លាដេស ដែលជាប់លេខ១ ក្នុងពូលA ស្រក់ទឹកភ្នែកក្នុងការ ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលម្សិលមិញ ក្រោយទម្លាក់ក្រុមម្ចាស់ផ្ទះនេះ ដោយលទ្ធផល ១-០ ស្ទើរមិនគួរឲ្យជឿ ។

ដោយឡែកក្រុមម៉ាល់ឌីវ ដែលជាប់លេខ១ ក្នុងពូលB វិញ នឹងត្រូវធ្វើការប្រកួតជាមួយក្រុមលេខ២ ក្នុងពូលA គឺក្រុមជម្រើសជាតិនេប៉ាល់ នាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ(ម៉ោងនៅកម្ពុជា) ដើម្បីប្រជែងកៅអី វគ្គផ្ដាច់ព្រ័ត្ររៀងៗខ្លួន ។ ចាំមើលតើក្រុមណាមានសំណាង ឡើងទៅជួបក្រុមបារ៉ែន ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ខាងមុខ?

គួរបញ្ជាក់ដែរថា នៅថ្ងៃទី១៨ ខែមករាម្សិលមិញ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់ ស្រុកកំណើតខ្លួនវិញហើយ បន្ទាប់ពីបរាជ័យក្នុងយុទ្ធនា ការចូលរួមប្រកួតពានរង្វាន់ 2016 Bangabandhu Gold Cup ក្នុងពូលB ត្រឹមលទ្ធផលឈ្នះ ១ប្រកួត និងចាញ់ ២ប្រកួត ពោលគឺឈ្នះក្រុម U-23បង់ក្លាដេស ១-០ ហើយចាញ់ក្រុមម៉ាល់ឌីវ ៣-២ និងក្រុមបារ៉ែន ១-០ ៕