ផ្លូវវេងស្រេងសល់ ៥ភាគរយទៀត ផ្ទេរឲ្យមន្ទីរសាធារណការ សាងសង់បន្ត

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ និងលោក កែវ បេងវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំវាយតម្លៃលើ ផ្លូវវេងស្រេង ដែលបានកសាងរួច ប្រមាណជា៩៥ភាគរយ ហើយចំណែក នៅសល់៥ភាគរយទៀត ប្រគល់សិទ្ធិឲ្យមន្ទីរសាធារណការ រាជធានីភ្នំពេញកសាងបន្ត ។

ផ្លូវវេងស្រេង មានប្រវែង ៦,៥០០ ម៉ែត្រ ដោយចាក់កំរាលបេតុង កំរាស់២០ សង់ទីម៉ែត្រ ពង្រីកទទឹងផ្លូវ ២២ម៉ែត្រ និងមានសួនច្បារកណ្តាលទំហំ ២,៥០ម៉ែត្រ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក ប៉ា សុជាតិវង្ស  បានឲ្យដឹងថា ទុនវិនិយោគដើម្បីសងត្រឡប់ ក្រុមហ៊ុន ថូលវេ នៃគម្រោងវិនិយោគផ្លូវចោមចៅ-ស្ទឹងមានជ័យ ដែលបច្ចុប្បន្ន បានកសាងហើយប្រមាណ៩៥ភាគរយនៃគម្រោងវិនិយោគ ដោយក្រុមហ៊ុន BOTT WAYS និងនៅសល់ប្រមាណ ៥ភាគរយទៀតនៃគំរោងគ្រោង ទៅអនាគត ផ្លូវនេះបានផ្ទេរ ទៅឲ្យមន្ទីរសាធារណការជាអ្នកបន្ដធ្វើការ សាងសងរហូតដល់បញ្ចប់។

សូមបញ្ជាក់ថា លោក ប៉ា សុជាតិវង្ស  បានបង្កើតគណៈកម្មការចម្រុះមួយដើម្បីសិក្សាពិនិត្យ វាយតម្លៃ និងទូទាត់សំណងជូនក្រុមហ៊ុន ភ្នំពេញ ថូលវេ លើកិច្ចសន្យាវិនិយោគ៕

ផ្លូវវេងស្រេងសល់ ៥ភាគរយទៀត ផ្ទេរឲ្យមន្ទីរសាធារណការ សាងសង់បន្ត

ផ្លូវវេងស្រេងសល់ ៥ភាគរយទៀត ផ្ទេរឲ្យមន្ទីរសាធារណការ សាងសង់បន្ត

ផ្លូវវេងស្រេងសល់ ៥ភាគរយទៀត ផ្ទេរឲ្យមន្ទីរសាធារណការ សាងសង់បន្ត