ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពីបទចែកចាយ គ្រឿងញៀន

ភ្នំពេញ៖ កាលពីរសៀលម៉ោង៣ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចែកចាយគ្រឿងញៀន ទូទាំងប្រទេសកម្ពុជា ក្នុងចំណោមពួកគេ សមត្ថកិច្ចស្រាវជ្រាវចាប់បានម្នាក់ និងបក្ខពួកម្នាក់ទៀត ខណៈដែលគ្រឿងញៀនត្រូវបាន គេបញ្ជូនតាមរថយន្តឈ្នួល របស់ក្រុមហ៊ុនកាពីតូល ទៅដល់ខេត្តរតនគិរី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ។

បើតាមការបញ្ជាប់ពីសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊ីថា ស៊ីណាសម្បតិ្ត អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ 10F ផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យហ្សាមែន យុវជនម្នាក់នេះគឺជាដើមចម ដែលសមត្ថកិច្ចតាមចាប់ខ្លួន ក្នុងសេចក្តីស៊ើបអង្កេតយ៉ាងប្រផិតប្រផើយ ថាបានផ្ញើសារធាតុញៀន ទៅកាន់ខេត្តរតនគិរី ដែលសារធាតុញៀននោះ គឺមានទំហំច្រើន ដែលជាសារធាតុញៀនមានតម្លៃថ្លៃ គឺសារធាតុញៀននេះប្រភេទខេ សម្រាប់ហិតនៅនឹងដៃ និងប្រភេទម៉ាកញ្ចប់។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ស៊ីថា ស៊ីណាសម្បតិ្ត ត្រូវបានឃាត់ខ្លួន កាលពីរសៀលម៉ោង៣ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ១១០ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចស៊ើបអង្កេត យ៉ាងប្រផិតប្រផើយ បន្ទាប់ពីបញ្ជូនថ្នាំញៀនតាមរថយន្តឈ្នួល ទៅកាន់ខេត្តរតនគិរី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ដោយថ្នាំញៀននោះ ញាត់ចូលក្នុងរូបតុក្តាមនុស្សចេក ដាក់ក្នុងប្រអប់។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ខណៈគ្រឿងញៀនទៅដល់ខេត្តរតនគិរី សមត្ថកិច្ចបាន ទំនាក់ទំនងទៅតាម ការផ្ញើកញ្ចប់ថ្នាំញៀនតាមរថយន្តឈ្នួល ដែលបានដាក់លេខទូរស័ព្ទនោះ មានលេខ ០៩៧ ៧៧៧ ៧៩៤៤ នៅពេលសមត្ថកិច្ចទាក់ទងទៅលេខនេះ គឺមានបុរសម្នាក់ឈ្មោះ ចិត្រ បានមកយក សារធាតុញៀននេះ ហើយក៏ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនតែម្តងនៅខេត្តរតនគិរី។ ខណៈកំពុងចាប់ខ្លួន សមត្ថកិច្ចបានឆែកខ្លួនឈ្មោះ ចិត្រ នោះ គឺរកឃើញគ្រឿងញៀនចំនួន ៨កញ្ចប់ និងខេ ប្រភេទគ្រឿងញៀន កម្រិតខ្ពស់ចំនួន ៤ដប ផងដែរ ។ ពាក់ព័ន្ធនឹងករណីនេះ ឈ្មោះ ចិត្រ បានសារភាពនៅឯខេត្តរតនគិរីថា ខ្លួនត្រូវបានមិត្តភកិ្តម្នាក់ឈ្មោះ ណាក់ (ជាមេខ្លោង) បានពឹងពាក់ ឲ្យមកយករបស់ដែលផ្ញើមកពីភ្នំពេញ ដោយខ្លួនមិននឹកស្មានថា ក្នុងកញ្ចប់នោះមានសារធាតុញៀនទេ។ យ៉ាងណាក៏ដោយសមត្ថកិច្ច កំពុងដាក់ការស៊ើបអង្កេតបន្ថែម ដើម្បីឈានទៅរកចាប់ខ្លួន មេខ្លោងឈ្មោះ ណាក់ ដែលបានរត់គេចខ្លួនបាត់ និងបក្ខពួកជាប់ពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការចាប់ខ្លួន ជនសង្ស័យទាំងពីរខាងលើនេះ ថាត្រូវបញ្ជូនជនសង្ស័យ ពីភ្នំពេញទៅខេត្តរតនគិរី ឬបញ្ជូនថ្នាំញៀនពីខេត្តរតនគិរីមកភ្នំពេញនៅឡើយទេ ព្រោះមិនទាន់មានការសម្រេច ពីលោកឧត្តមសេនីយ៍ស្នងការ ប៊ន សំអាត ក៏ដូចជាអង្គភាពកម្ចាត់គ្រឿងញៀន ក្នុងនាយកដ្ឋានក្រសួង មហាផ្ទៃនៅឡើយ គឺសមត្ថកិច្ចកំពុងរង់ចាំចំណាត់ការនេះ៕

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពីបទចែកចាយ គ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធគ្រឿងញៀន តាមរថយន្តឈ្នួលទៅខេត្តរតនគិរី

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពីបទចែកចាយ គ្រឿងញៀន

ជនសង្ស័យដែលត្រូវឃាត់ខ្លួននៅខេត្តរតនគិរី

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពីបទចែកចាយ គ្រឿងញៀន

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពីបទចែកចាយ គ្រឿងញៀន

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពីបទចែកចាយ គ្រឿងញៀន

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពីបទចែកចាយ គ្រឿងញៀន