GAC Motor ចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនចែកចាយ នៅមីយ៉ាន់ម៉ា ដើម្បីបង្កើនវត្តមាន ទីផ្សារអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ 2016 ក្រុមហ៊ុន GAC Motor បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ចែកចាយបន្តនៅមីយ៉ាន់ម៉ា ដែលមានឈ្មោះថា Lyan Shan Engineering Service Co., Ltd. (LS AUTO) ធ្វើការផ្សព្វផ្សាយនៅទូទាំងពិភពលោក នូវយុទ្ធសាស្រ្តជា សកលរបស់ខ្លួនគឺ "ផែនការនិងសកម្មភាព ប្លង់រួម គោលការណ៍អភិវឌ្ឍតាមជំហាន និងទម្លុះឧបសគ្គ នៅតំបន់សំខាន់ៗ " ។ នេះមិនត្រឹមតែបានពង្រឹងនៅក្នុងទីផ្សារក្រៅប្រទេសរបស់ក្រុមហ៊ុន GAC Motor ថែមទាំងបានសម្គាល់ក្រុមហ៊ុន GAC Motor បានបោះជំហានយ៉ាងសំខាន់ នៅក្នុងទីផ្សារនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានចូលក្នុងទីផ្សារកម្ពុជា។

លោក Yuan Zhongrong អនុប្រធានក្រុមហ៊ុន GAC GROUP និងជាអគ្គនាយកក្រុមហ៊ុន GAC Motor, លោក Jiang Hua ប្រធានផ្នែកពាណិជ្ជកម្ម លោក Wang Shunsheng ជំនួយការប្រធានគ្រប់ទូទៅនៃក្រុមហ៊ុន GAC Motor និងតំណាងដទៃទៀតមកពី LS AUTO រួមមានលោក YANG KHIKEKYIN នាយកប្រតិបត្តិនៃក្រុមហ៊ុន LS AUTO, លោក WANG ZIHONG នាយកក្រុមហ៊ុន LS AUTO AUTO និងលោក U HLA AUNG នាយករងប្រតិ បត្តិនៃក្រុមហ៊ុន LS AUTO បានចូលរួមក្នុង ពិធីចុះហត្ថលេខានេះ។

លោក Yuan Zhongrong បានថ្លែងសុន្ទរកថាឲ្យដឹងថា «ក្រុមហ៊ុន GAC Motor មានទំនុកចិត្តនិងមាន សមត្ថភាព ក្នុងការលើកកម្ពស់ការអភិវឌ្ឍអាជីវកម្ម នៅក្នុងទីផ្សារក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈការផ្តល់ នូវរថយន្តមានគុណភាពខ្ពស់ និង តម្លៃសមរម្យ ព្រមទាំងសេវាកម្មល្អបន្ទាប់ពីបានលក់ទៅឱ្យ អតិថិជនក្នុងស្រុក។»

កិច្ចសហប្រតិបត្តិការឈ្នះៗដើម្បីបង្កើតម៉ាកសញ្ញា "កម្រិតថ្នាក់មធ្យមនិងខ្ពស់”LS AUTO ជាក្រុមហ៊ុនចែកចាយ រថយន្តល្បីនៅក្នុងប្រទេសភូមា ដែលមានបទពិសោធន៍ផ្នែកលក់ និងសមត្ថភាពខ្ពស់ ។ បន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុន LS AUTO  ស្ថិតនៅលើផ្លូវ PYAY  ក្នុងទីក្រុងរែងហ្គូន Rangoon  រដ្ឋធានីនៃប្រទេសមីយ៉ាន់ម៉ាដែលនៅម្តុំក្រុមហ៊ុន Hyundai, ក្រុមហ៊ុន Ford, ក្រុមហ៊ុន Kia, ក្រុមហ៊ុន Mazda និងម៉ាករថយន្ត ផ្សេងទៀតដែលមានបរិយាកាសល្អនៃការធ្វើពាណិជ្ជកម្មលក់រថយន្ត។ បន្ទប់តាំងបង្ហាញនេះនឹង ត្រូវបានសាងសង់ឡើងចូល ទៅក្នុងបន្ទប់តាំង បង្ហាញម៉ាកល្បីៗដើម្បីផ្ដល់នូវបរិស្ថាននៃការប្រើប្រាស់បែបទំនើបសម្រាប់អតិថិជនបន្ទាប់ពីការចុះហត្ថលេខាកិច្ចព្រមព្រៀង។

រហូតមកដល់ពេលនេះម៉ាក GS4 , GS5 Super និង GA6 របស់ក្រុមហ៊ុន GAC Motor ដែលមានការពេញនិយមនៅក្នុងទីផ្សារ ក្នុងស្រុកនិង នៅក្រៅប្រទេសនឹងត្រូវបានដាក់លក់ ជាលើកដំបូងក្នុងទីផ្សារប្រទេសមីយ៉ាន់ម៉ា ហើយគេរំពឹងថារថយន្តម៉ាកទាំងនេះនឹងត្រូវបានសម្ពោធ ជាផ្លូវការនៅចុងខែមីនា ឆ្នាំ 2016 ដើម្បីបង្ហាញពីភាពខ្លាំងនៃម៉ាកយីហោរបស់ចិន។

នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន GAC Motor បានពន្លឿនវត្តមានរបស់ខ្លួននៅលើទីផ្សារអាស៊ីអាគ្នេយ៍។ នៅឆ្នាំ 2014 ក្រុមហ៊ុនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូកម្ពុជា។ ការចូលរួមពីក្រុមហ៊ុនចែកចាយនាំមុខគេ នៅមីយ៉ាន់ម៉ាបានពង្រឹងស្ថានភាពរបស់ GAC Motor ឲ្យនាំមុខគេក្នុងចំណោមម៉ាកយីហោរបស់ចិន នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុទ្ធសាស្រ្តទីផ្សារអន្តរជាតិរបស់ ក្រុមហ៊ុន GAC Motor ។

ដោយសារម៉ាកយីហោរបស់ចិនចូលទៅក្នុងទីផ្សារអន្តរជាតិ ក្រុមហ៊ុន GAC Motor បានទទួលខុសត្រូវក្នុងការកំណត់ម៉ូដែល ដែលមានគុណភាព ជាអន្តរជាតិ នៃម៉ាកសញ្ញារបស់ចិននិងលើកកម្ពស់ផ្សព្វផ្សាយ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ទៅជាម៉ាកអន្ដរជាតិ ក្នុងគោលបំណងបង្កើនកិត្យានុភាព អន្តរជាតិ អំពីគុណភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោក នៅក្នុងជម្រៅចិត្ដរបស់អតិថិជន ទូទាំងពិភពលោក៕

GAC Motor ចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនចែកចាយ នៅមីយ៉ាន់ម៉ា ដើម្បីបង្កើនវត្តមាន ទីផ្សារអាស៊ីអាគ្នេយ៍

GAC Motor ចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនចែកចាយ នៅមីយ៉ាន់ម៉ា ដើម្បីបង្កើនវត្តមាន ទីផ្សារអាស៊ីអាគ្នេយ៍