អាជ្ញាធរភ្នំពេញ អនុញ្ញាតឲ្យលោក ជា មុនី ដឹកនាំសមាជិក២០០នាក់ ដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធលោក ជា វិជ្ជា

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៦នេះ បានសម្រេចអនុញ្ញាត ឲ្យប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុនី ដឹកនាំសមាជិកចូលរួមក្នុងពិធីដាក់ កម្រងផ្កាគោរព វិញ្ញាណក្ខន្ធលោក ជា វិជ្ជាដែលត្រូវជាបងប្រុសបង្កើតរបស់លោកនៅថ្ងៃទី២២ មករា។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សាលារាជធានី អនុញ្ញាតឲ្យលោក ជា មុន្នីជួបប្រជុំគ្នា ប៉ុន្ដែមិនឲ្យមានការដង្ហែរក្បួននោះទេ ហើយចំនួន អ្នកចូលរួម គឺមិនឲ្យលើសពី ២០០នាក់នោះទេ។

សូមបញ្ជាក់ថា លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់ កាសែត នៅជិតវត្តលង្ការ៕

អាជ្ញាធរភ្នំពេញ អនុញ្ញាតឲ្យលោក ជា មុនី ដឹកនាំសមាជិក២០០នាក់ ដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធលោក ជា វិជ្ជា