ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​៖ ថ្ងៃទី​១៩​មករា​នេះ ធ្វើ​នៅ​ខេត្តក្រចេះ និង​មណ្ឌលគិរី​

ភ្នំពេញ: ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង ខ​ភម មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​បន្ត​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ នៅ​ខេត្តក្រចេះ នៅពេល​ព្រឹក និង​នៅពេល​ល្ងាច​ថ្ងៃទី​១៩​មករា​នេះ បន្ត​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ នៅ​ខេត្តមណ្ឌលគិរី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា ​ទីតាំង​ស្តុក​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី គឺ​រក្សា​ភាព​ដើម ដើម្បី​ត្រួតពិនិត្យ ដោយ​កម្លាំង​សមត្ថកិច្ច​គ្រប់គ្រង​។ កម្លាំង​ជំនាញ បាន​វាស់វែង និង​ពិនិត្យ​ឯកសារ​របស់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច និង​ម្ចាស់​ឃ្លាំង​ឈើ​ទាំងនោះ ថា​តើ​ឈើ​ដែល​កាប់​រួច ស្តុក​ទុក​ក្នុង​ឃ្លាំង និង​នៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ មានច្បាប់ ឬក៏​យ៉ាងណា​?​។​

​សូម​រម្លឹកថា ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៨​មករា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចាត់តាំង​កម្លាំង ៣ ប្រភេទ ដើម្បី​ប្រតិបត្តិការ​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ នៅពេល​រសៀល​ថ្ងៃទី​១៨​មករា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ តាម​ឧទ្ធម្ភាគចក្រ ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​ឈើ នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​បេសកកម្ម​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នឹងធ្វើ​បន្ត នៅ​ខេត្ត​ភាគ​ឦសាន ជាប់​ព្រំដែន​វៀតណាម ខណៈដែល​ច្រកព្រំដែន​ទាំងអស់ បាន​បិទ​មិន​ឲ្យ​មានការ​នាំចេញ​ឈើ​ខុសច្បាប់ ទៅកាន់​ប្រទេស​វៀតណាម​នោះទេ​៕​