យុវជនម្នាក់ចាប់សង្សា រំលោភសេពសន្ថវៈ ដោយចង់ដឹងសីន ឬមិនសិនត្រូវជាប់ខ្នោះ

កោះកុង៖ យុវជនម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅ វេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យ បណ្តឹងម្តាយជនរងគ្រោះ ជាអានិតិជនភ្លាម សមត្ថកិច្ចបានតាម ឃាត់ខ្លួនបានភ្លាមៗ។ ដោយជនសង្ស័យមានឈ្មោះ សិន សាន់តាណា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ៣ សង្កាតដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកក្មេងស្រី រងគ្រោះជាអានិតិជន ឈ្មោះ ថ ស ព ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ក្រោយពីការសាកសួរ របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ សិន សាន់តាណា បានសារភាពថា ខ្លួនពិតជាបានប្រព្រឹតមែន ដោយក្មេងស្រីរងគ្រោះជាសង្សាហើយក៏បានទៅ ដើរជាមួយភក្ភ័កើតក្តីប្រចណ្ឌ័ ក៏ហៅនាងទៅជួបហើយសួរ មានឲ្យខ្លួនគេអត់នាងថាអត់មិនជឿនក៏ចាប់បង្ខំ តែម្តងនាងមិនព្រមក៏វ៉ៃនាង ចំភ្នែកខៀវទាំសងខាង ហើយចាត់ការបានសម្រេច ២ដង ថ្ងៃទី១៦-១៧ ខែមករាដល់ឲ្យនាងមកផ្ទះវិញ ម្តាយដាក់ពាក្យបណ្តឹង ចាប់ខ្លួនតែម្តង។

ម្តាយក្មេងស្រីរងគ្រោះ បាននិយាយថា គាត់បាត់កូនរយៈ ៣ថ្ងៃ ហើយដោយជនសង្ស័យ លាក់ទុកតែកូនគាត់បានទូរសព្ទ័ មកគាត់ទើបគាត់ដឹង ហើយអង្វរជនសង្ស័យ កូនគាត់មកផ្ទះសិនមកចាំ ឲ្យទៅវិញព្រោះគ្មានអ្នកដាំបាយ ឲ្យប្អូនហូបទេទើបជនសង្ស័យ ដោះលែងឲ្យផ្ទះ។ ម្តាយក្មេងស្រីបានបន្តថា ពេលឃើញកូនខៀវភ្នែក សួរនាំទៅទើបដឹងសាច់រឿង ហើយក៏ដាក់ពាក្យបណ្តឹងម្តងទៅ។

សមត្ថតិកិច្ច បានបញ្ជាក់ថា ចំពោះជនសង្ស័យកំពុង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់៕

យុវជនម្នាក់ចាប់សង្សា រំលោភសេពសន្ថវៈ ដោយចង់ដឹងសីន ឬមិនសិនត្រូវជាប់ខ្នោះ