គណបក្ស យុវជនកម្ពុជា ជិតមានឱកាស ចុះសំណេះសំណាល ជាមួយពលរដ្ឋ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានលើកឡើងថា គណបក្សរបស់ លោក ជិតបានមានឱកាស ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅទូទាំងប្រទេស បន្ទាប់ពី មានការគាំទ្រ ពីប្រជាពលរដ្ឋ ដែលក្រសួងបានកំណត់។

លោក ពេជ្រ ស្រស់ បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា គិតត្រឹមថ្ងៃនេះ គណបក្ស យុវជនកម្ពុជា ខ្វះតែពីរថ្ងៃ ទៀតទេ គឺមានអាយុមួយខែហើយ។ ចំពោះការបំពេញបែបបទចុះ បញ្ជីវិញ គឺគណបក្ស យុវជនកម្ពុជា បានទទួលការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ មានចំនួន ៣៤៦៧នាក់ ហើយ នៅខ្វះត្រឹមតែ ៥៣៣នាក់ ទៀតទេគ្រប់ចំនួន ដែលក្រសួងមហាផ្ទៃបានកំណត់ហើយ។

លោកអះអាងទៀតថា "គណបក្សយុវជនកម្ពុជា ជិតមានឱកាស ចុះសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ខ្មែរនៅទូទាំងប្រទេស ដើម្បីឲ្យពួកគាត់ បានយល់អំពី គោលនយោបាយ នៃគណបក្ស យុវជនកម្ពុជា ដើម្បីពួកគាត់គាំទ្របន្ថែម"៕

គណបក្ស យុវជនកម្ពុជា ជិតមានឱកាស ចុះសំណេះសំណាល ជាមួយពលរដ្ឋ

គណបក្ស យុវជនកម្ពុជា ជិតមានឱកាស ចុះសំណេះសំណាល ជាមួយពលរដ្ឋ