ដៃ​អាច​បញ្ជាក់ប្រាប់​ពី​អាយុ​របស់​អ្នក​

ដៃ​អាច​បញ្ជាក់ប្រាប់​ពី​អាយុ​របស់​អ្នក​

​ភាព​ចាស់ គឺជា​ដំណើរការ​ធម្មជាតិ​មួយ ប៉ុន្តែ​មនុស្ស​ជាច្រើន​មិន​សប្បាយចិត្ត​នឹង​វា​នោះ​ទេ ជាពិសេស​នោះ​គឺ​សភាព​ស្បែក ដែល​ឆាប់​នឹង​មើលឃើញ​ច្បាស់​ជាងគេ នៅត្រង់​ក មុខ និង​ដៃ​។ នៅ​មាន​ចំណុច​ផ្សេងទៀត ដែល​អ្នក​សម្គាល់​ឃើញ​នឹង​លេចឡើង​ផងដែរ ដូចជា​រន្ធ​ញើស​រីក​ធំ ឬ​ស្នាម​ជ្រាវ​ជ្រួញ ដែល​កើតមាន​អំឡុង​ពេល​យប់​។​

​ប៉ុន្តែ​ក្នុង​ចំណោម​ចំណុច​ទាំងអស់​ខាងលើនេះ ដៃ​គឺជា​ផ្នែក​មួយ​ដែល​អាច​ងាយ​នឹង​ឆាប់​ចាប់អារម្មណ៍​បាន​ជាង​គេ​។ នេះ​ជា​រឿង​ធម្មតា​មួយ​នោះ​ទេ ព្រោះថា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ អ្នក​តែង​ប្រើ​ដៃ​របស់​រៀបចំ​អាហារ​,​លាងចាន​, កាន់​កូន​របស់​អ្នក ឬ​បើកឡាន​ជាដើម​។ នេះ​ក៏​ជា​មូលហេតុ​មួយ​មួយ ដែល​ធ្វើអោយ​ដៃ​របស់​អ្នក​មើល​ទៅ​ឆាប់​ចាស់ ជាង​ផ្នែក​ដទៃទៀត​។ ប៉ុន្តែ សូម​អ្នក​កុំ បារម្ភ​ទៀត​អី ថ្ងៃនេះ​យើង​សូម​ណែនាំ​នូវ​វិធី ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការរក្សា​ដៃ អ្នក​អោយ​តែ​នៅតែ​ទន់​រលោង និង​ក្មេង​ជាង​វៃ​បាន​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​ជាដំបូង​អ្នក​ត្រូវ ផ្តោត​សំខាន់​ថា​តើ ក្នុង​មួយ​ថ្ងៃ អ្នក​ធ្វើ​ការលាង​សម្អាត​ដៃ​របស់​អ្នក​ប៉ុន្មាន​ដង​? តើ​ពួកវា​ប្រឈម​នឹង​បាក់តេរី​អ្វីខ្លះ​? ទោះបីជា​អ្នក​គិត​ថា​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​ក៏​ដោយ តែ​តាម​ការពិត វា​ពិត​ជា​សំខាន់​ណាស់​។ អ្នក​អាច​ចាប់ផ្តើម ប្រើ​គ្រីម​ជំរុះ​កោសិ​កាស្បែក​ចាស់ ដោយ​វិធី​នេះ អាច​ជួយ​នឹង​ជួយ​ដុសខាត់​ស្បែក​អ្នក​អោយ​ទន់​រលោង និង​មាន​សភាព​តឹង​ណែន​ល្អ​។ អ្នក​អាច​បង្កើត​គ្រីម​សម្រាប់​ខាត​ស្បែក​ដៃ​ដោយ​ខ្លួន​អ្នក ដោយ​អ្នក​គ្រាន់តែ​លាយ​នូវ​ស្ករត្នោត​២​ស្លាបព្រា​បាយ​, ប្រេង​អូ​លីវ​១​ស្លាបព្រា​បាយ និង​ម្ស៉ៅ​ឈើ​អែម​១​ស្លាបព្រា​បាយ​ទៀត​។ យក​ល្បាយ​នេះ មក​ម៉ាស្សា​ខាត់​លើ​ម្រាមដៃ​ថ្នមៗ បន្ទាប់​មក​លាង​សម្អាត​ចេញ​ដោយ​ទឹក​ធម្មតា​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។