​ផឹក​តែ​ទឹកកក​ច្រើន​ប៉ះពាល់​ដល់​សុខភាព​?

​ផឹក​តែ​ទឹកកក​ច្រើន​ប៉ះពាល់​ដល់​សុខភាព​?

​ទស្សនា​វ​ដ្តី​សុខភាព​វេជ្ជសាស្ត្រ The new England Journal of Medicine បាន​បកស្រាយ​នូវ​ស្ថានភាព​មួយ​ដែល​បញ្ជាក់​ថា​ទឹកតែ​គឺជា ភ្នាក់ងារ​បង្កអោយមាន​ជំងឺ​តម្រងនោម ដោយសារតែ​វត្តមាន​របស់ សារជាតិ oxalate ។​ថ្វី​បើ​សារជាតិ​នេះ មិនមែន​មាន​តែ​នៅក្នុង​ទឹកតែ ហើយ​អាច​មាន​នៅក្នុង​ប្រភេទ​អាហារ​ដទៃៗ​ទៀត ការទទួលយក​វា​ក្នុង​បរិមាណ​ច្រើន​ជ្រុល វា​នឹង​ធ្វើអោយ​រាងកាយ​យើង​មាន​គ្រោះថ្នាក់ ជា​ពិសេស​ប្រសិនបើ​អ្នក ជួប​នូវ​ស្ថានភាព​ដូច​ខាងក្រោម​នេះ ៖
•​    ​ធ្លាប់មាន ការវះកាត់​ក្រពះ (gastric bypass surgery)
•​    ​ផឹកទឹក​ផ្លែឈើ​ច្រើនពេក​
•​    ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន C
 

​ហេតុអ្វី​បានជា​វា​មាន​គ្រោះថ្នាក់​?
ដោយសារតែ oxalate មាន​វត្តមាន​ជាច្រើន​នៅ​ក្នុង​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត នោះ​អ្នក​ត្រូវ​តែពិចារណាឱ្យបានឌិ​តដល់​ទៅ​លើ​របស់​ដែល​អ្នក​ត្រូវ​ទទួល​ទាន​។ មជ្ឈមណ្ឌល​សិក្សា​ផ្នែក​អាហារ​បំប៉ន និង​របប​អាហារ បាន​ណែនាំ​ថា បើ​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​នេះ នោះ​អ្នក​ក៏​គួរ​កំណត់​វា​មិនមិនឱ្យ​លើស​ពី ៤០​ទៅ ៥០​មី​លី​ក្រាម ជា​រៀងរាល់​ថ្ងៃ​នោះ​ដែរ​។​

ជា​ការពិត ការផឹក​តែ​ទឹកកក​ត្រឹមតែ ១​ទៅ​២​កែវ ក្នុង​មួយ​ថ្ងៃ វា​នឹង​មិន​ធ្វើអោយ​អ្នក​ទទួលបាន​នូវ​កម្រិត​ដ៏​លើសលុប​នេះ​ទេ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ហាក់​នឹង​ងាយ​ផឹក​វា រហូតដល់​ទៅ​១០​កែវ​ក្នុង​មួយថ្ងៃ ដែល​នេះ​ជា​កត្តា​ប្រឈម​ធ្វើអោយ​អ្នក មាន​បញ្ហា​សុខភាព​បាន​។ អ្វី​ដែល​គួរអោយ​បារម្ភ​នោះ​គឺ សារជាតិ oxalate នេះ​គឺជា​មូលហេតុ​អាចធ្វើអោយ​អ្នក មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​។ ក្នុង​រយៈពេល​ជា​យូរ ដុំ​គ្រួស​នឹង​បិទ​ជិត​នូវ​ការបង្ហូរ​ចេញ​របស់​ទឹកនោម  ហើយ​នា​ពេល​នោះ​ហើយ គេ​នឹង​ឃើញ​នូវ​វត្តមាន oxalate នៅក្នុង​តម្រងនោម​។ ស្ថានភាព​នេះ នឹង​បង្កើន​នូវ​ប្រតិកម្ម​ប្រឆាំងនឹង​ការ​រលាក  ដែល​នេះ​ជា​មូលហេតុ អាច​បង្ក​អោយ​មាន​ស្នាម​សម្លាក និង​បាត់បង់​ជាលិកា នៅក្នុង​តម្រងនោម ។​

ជា​ចុងក្រោយ អ្នកជំងឺ​ត្រូវ​ទទួល​ការវិភាគ​បន្ថែម និង​ប្រឈម​នឹង​ការឈឺចាប់​នេះ ដោយសារតែ​តម្រងនោម​របស់​ពួកគេ បាន​ប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។