​ផ្លែ​ល្ពៅ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?

​ផ្លែ​ល្ពៅ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?

​សំបក​របស់​ផ្លែ​ល្ពៅ​មាន​រាងរ​លោង និង មាន​ក្លែប​បន្តិចៗ ហើយ​ជា​ធម្មតា​ពួកវា មាន​ពណ៌ ទឹកក្រូច ឬ ពណ៌​លឿង​។ ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ សារជាតិ​បំប៉ន​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ ដូចនេះ​ផ្លែ​ល្ពៅ​ត្រូវបាន គេ ចាត់ទុកថា​វា​ប្រភេទ​បន្លែ​មួយ​ប្រភេទ ដែល​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព​។ ក្រៅ​ពី​សាច់​របស់​វា  គ្រាប់​ល្ពៅ​ក៏បាន​ផ្តល់​នូវ​គុណ​ស​ម្ប​តិ្ត​នៃ​សារជាតិ​បំប៉ន​ជាច្រើន​ផងដែរ​។​

​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ផ្លែ​ល្ពៅ ចំពោះ​សុខភាព​មានដូចជា​៖

  • ​ផ្លែ​ល្ពៅ​សំបូរ​ទៅ​ដោយ​សារជាតិ carotenoids ដ៏​ច្រើន ដែល​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ពួក​វា​អាច ជួយ ការពារ​រក្សា​អោយ​ប្រព័ន្ធ​ភាព​សុំ​ា របស់​បុគ្គល​ម្នាក់ៗ​មាន​ភាពរឹងមាំ និង មាន​សុខភាព​ល្អ​។​
  • ​សារជាតិ Beta-carotene ដែល​បាន​រកឃើញ​នៅក្នុង​ផ្លែ​ល្ពៅ គឺជា​សា​ធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុក ស៊ីត ដ៏​មាន​ឥទ្ធិពល ហើយ​វា​ក៏​ជា​ភ្នាក់ងារ ក្នុង​ការប្រឆាំង​នឹង​ការ​រលាក  បាន​យ៉ាង​ល្អ​ផង​ដែរ​។ វា​ជួយ​ក្នុងការ ការពារ​នឹង​ការ​ផ្តុំ​ឡើង​នៃ​សារ​ជា​តិកូ​ឡេ​ស្តេ​រ៉ូល នៅក្នុង​ជញ្ជាំង​របស់​ស​សៃ​អាទែ ហេតុដូចនេះ​ហើយ វា​អាច​កាត់បន្ថយ​នូវ​ឱកាស​នៃ ការកើតមាន​នូវ​ជំងឺ​ដាច់​ស​សៃឈាម ក្នុង​ខួរក្បាល​។​
  • ​ដោយសារ​វា​សំបូរ​ទៅដោយ សារជាតិ alpha- carotene ផ្លែ​ល្ពៅ​ត្រូវបាន​គេ​ជឿថា វា​អាច​ជួយ ពន្យឺត​នូវ​ដំណើរការ នៃ​ភាព​ចាស់ជរា និង ការពារ​ផងដែរ​នូវ​ការកកើត​មាន​ជំងឺភ្នែកឡើងបាយ​។​
  • ​ផ្លែ​ល្ពៅ ក៏​ត្រូវបាន​គេ​ទទួលស្គាល់​ផងដែរ​ថា វា​អាច​ជួយ​កាត់បន្ថយ​នូវ ការ​ប្រឈម​នឹង សម្ថ​ភាព នៃ​ការមើលឃើញ​ថយចុះ ដែល​វា​ជា​ជំងឺ​ភ្នែក​ម្យ៉ាង​ដែល​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​ជា​ធម្មតា​វា អាច ធ្វើអោយ​ខ្វាក់​បាន​។​
  • ​កម្រិត​ដ៏​ខ្ពស់​នៃ​សារជាតិ​ស​សៃ ដែល​មាន​វត្តមាន​នៅក្នុង​ផ្លែ​ល្ពៅ គឺ​បាន​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព របស់​មនុស្ស​ម្នាក់ៗ ។​
  • ​ដោយសារ​វា​មាន​ផ្ទុក​សារជាតិ​ប៉ូ​តា​ស្យូម ផ្លែ​ល្ពៅ​ក៏​ត្រូវ​បាន​បង្ហាញ​ពី​ទំនាក់ទំនង ក្នុងការ​កាត់ បន្ថយ​នូវ ការ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។​
  • ​វត្តមាន​នៃ​សារជាតិ​ស័ង្កសី ដែល​មាន​នៅក្នុង​ផ្លែ​ល្ពៅ បាន​ជម្រុញ​អោយ​ប្រព័ន្ធ​ភាព​សុំា និង ធ្វើអោយ​ភាពហាប់​ណែន​របស់​ឆ្អឹង មាន​ភាពល្អប្រសើរ​ឡើង​បាន​ផងដែរ​។​

​អត្ថប្រយោជន៍​ចំពោះ​សុខភាព នៃ​ការទទួល​គ្រាប់​ល្ពៅ​មានដូចជា​៖

  • ​ពួក​វា​ជួយ​ធ្វើអោយ​សុខភាព​របស់​ក្រពេញប្រូ​ស្តាត​ទាំងអស់​មាន​ភាព​ប្រសើរឡើង  ក្រៅពី​វា​ជួយ សម្រាល​ដល់ បញ្ហា​នៃ​ការពិបាក​ក្នុង​បត់ជើងតូច ដែល​វា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​រីក​ធំ​នៃ ក្រពេញប្រូ​ស្តាត​។​
  • ​វា​បាន​ប្រមូលផ្តុំ​នូវ L-trytophan ជា​សារធាតុ​ផ្សំ ដែល​ត្រូវបាន​រកឃើញ​ថា មាន​ប្រសិទ្ធភាព ក្នុង​ការប្រឆាំង​នឹង​ជំងឺ ធ្លាក់​ទឹកចិត្ត​។​
  • ​ពួក​វា​ក៏​ត្រូវបាន​គេ​ជឿ​ថា វា​អាច​ដើរតួ​ជា អ្នកការពារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ពុក​ឆ្អឹង​បានដែរ​។​
  • ​ពួក​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​វា​អាចជួយ កាត់បន្ថយ​នូវ​ការ​រលាក ដោយ​នឹង​មិន​បណ្តាល​អោយ​មាន ផល​រំខាន ដូច​ឱសថ​ប្រឆាំង​នឹង​ការ​រលាក​នោះទេ​។​

​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា ពួក​វា​អាច​ជួយ​ការពារ នូវ​ការប្រមូលផ្តុំ​សារជាតិ​កាល់ស្យូម ដែល​អាច​នាំអោយ​កើត​មាន​គ្រួស​នៅក្នុង​តម្រងនោម​បាន​។​ដោយសារ​វា​មាន​ផ្ទុក សារជាតិ phytosterols ក្នុង​កម្រិត​ដ៏​ខ្ពស់ ពួក​វា​ក៏​មាន​ទំនាក់ទំនង​ផងដែរ ក្នុង​ការកាត់បន្ថយ​នូវ កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល LDL ៕


​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។