ពលករ​ដែល​ដុត​រូបថត​សម្ដេច​ហ៊ុន សែន ចេញមុខ​សុំទោស​

​ក្រោយពី​បានចេញ​មុខ​ជេរប្រមាថ និង​ដុត​រូបថត​សម្ដេច ​ហ៊ុន សែន កាលពី​ចុងឆ្នាំ​២០១៣​កន្លងមក ពលករ​កូរ៉េខាងត្បូង​ចំនួន​៣​នាក់ បានចេញ​មុខ​សុំទោស​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ទង្វើរ​ខ្លួន​។ ការចេញមុខ​សុំទោស​របស់​យុវជន​ទាំងនេះ ធ្វើឡើង​ក្រោយពី​អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង ចាប់ខ្លួន​ពួកគេ​កាលពី​ថ្ងៃទី​១៧ មករា​។​

​លោក ស៊ុត ឌី​ណា អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា រូបលោក បាន​សហការ​ជាមួយ​អាជ្ញាធរ និង​ភ្នាក់ងារ​នានា តាម​ស្វែងរក​ចាប់ខ្លួន​ពលករ​ទាំងនោះ យកមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ក្រោយពី​រូបភាព​វីដេអូ​ជេរ​ប្រមាថ និង​ដុត​រូបថត​នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់​ពួកគេ ​បាន​បង្ហោះ​ឡើង​សារជាថ្មី ។ លោក ស៊ុត ឌី​ណា បន្ថែមថា ក្រោយពី​ក្រុមការងារ​បាន​នាំខ្លួន​យុវជន​ចំនួន ៣​នាក់ មក​សួរនាំ​រួចមក​ពួកគេ​ក៏បាន​សារភាព​សុំទោស និង​ធ្វើ​កំណត់ហេតុ អំពី​សកម្មភាព​ទោសកំហុស​របស់​ពួកគេ។​

​តាមរយៈ​វី​ដេ​អូ​ឃ្លី​ប​៥​នាទី របស់លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង បង្ហាញមុខ​ពលករ​ទាំងនោះ ដោយ​ពួកគេ​បាន​សុំទោស​រាល់​កំហុស​របស់​ពួកគេ ដោយ​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​កម្ពុជា​លើកលែងទោស​ខ្លួន​។​

​យុវជន ជុំ ម៉ា​រ៉ា​ឌី ដែលជា​ពលករ​ម្នាក់​ក្នុងចំណោម​ពលករ​៣​នាក់ បាន​បកស្រាយ​នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ​ថា លោក​មិន​បានដឹង​ច្បាស់​ពី​សិទ្ធិ​នៃ​ការបញ្ចេញមតិ​នោះទេ ទើបបានជា​លោក​នឹង​មិត្តភក្តិ​ខ្លួន ហ៊ាន​ជេរប្រមាថ និង​ដុត​រូបថត​សម្ដេច​ហ៊ុន សែន នេះ។ តែ​យ៉ាងណា​ លោក​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លើកលែងទោស​ តាមរយៈ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​នៅពេលនេះ ដើម្បី​ទុក​ឱកាស​ឲ្យ​ពួកគេ​បាន​កែប្រែ​កំហុស​។​

​លោក ស៊ុត ឌី​ណា អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង ព្រមាន​ពលករ​ទាំងនោះ​ថា រូបលោក​មាន​ចំណាត់ការ ឃាត់ខ្លួន ឬចាប់ខ្លួន​ពលករ​ទាំង​បីនាក់ ពេលណា​ក៏បាន​ដែរ បើសិនជា​ពួកគេ ​ហ៊ាន​ប្រព្រឹត្តិ​រូបភាព​ប្រមាថ​ថ្មី​ណាមួយ​ទៀត​នាពេលខាងមុខ ពីព្រោះ​ទូត​បាន​សហការ​យ៉ាង ស្អិតល្មួត​ជាមួយ​អាជ្ញាធរ​កូរ៉េ បី​អនុវត្តន៍​​ច្បាប់​រវាង​ប្រទេស​ទាំងពីរ​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​