រូបមន្ត​ធ្វើឱ្យ «​សក់ត្រង់​» ដោយ «​ឃិនឆាយ​»​

Doliprane TVC

សក់ត្រង់​ហើយ​ភ្លឺរលោង​ជា​ម៉ូដ​សាមញ្ញ និង ស័ក្តិសម​គ្រប់​ទម្រង់​មុខ ។ សុភាពនារី ដែល​ចង់បាន​សក់ត្រង់ ហើយ​ចូលចិត្ត​អ៊ុតសក់​ត្រង់​ដោយ​ភ្លេច​គិតពី​ផល​រំខាន​ធ្វើឱ្យ​សក់​ប្រែជា​ស្ងួត និង អាច​អាល់​ឡែក​ហ្ស៊ី​ស្បែកក្បាល​ទៀតផង ។ ដើម្បី​គេចផុត​ពី​បញ្ហា​នេះ សុភាពនារី​អាច​សាកល្បង​វិធីសាស្ត្រ​ធម្មជាតិ​ដោយ​ខ្លួនឯង​ដោយ​ចំណាយ​ពេលធ្វើ​ត្រឹមតែ​ពីរ ឬ បី​ដង​ក្នុង​មួយ​សបា្តហ៍​ប៉ុណ្ណោះ ។

*បន្លែ Celery ៖ ជួយ​ធ្វើឱ្យ​សក់ត្រង់​ដូច​ធម្មជាតិ និង ឆាប់​វែង ។​

* វិធី​ធ្វើ​
– ចិញ្ច្រាំ Celery ១ គុម្ព ។​
– ថែម​ទឹក​បន្តិច រួច​ដាក់​ចូលក្នុង​ម៉ាស៊ីន​កៀប​យក​ទឹក ។​
– ច្រោះ​យក​ទឹក​ដោយ​ប្រើ​ស្បៃ ។​

– ចាក់​ចូល​ដប​ស្ប្រ៉ៃ​ទុកចោល ២ ថ្ងៃ ទើប​អាច​យកមកប្រើ​បាញ់​សក់ ។​
– សិតសក់​ដោយ​ប្រើ​ក្រាស​ធ្មេញ្ញ​រង្វើល​ដើម្បីឱ្យ​ជ្រាបចូល​សព្វ​សរសៃសក់ ។​
– ម៉ាស្សា​ប្រមាណ ២ ទៅ ៣ នាទី បន្ទាប់មក​ពាក់មួក​បា្ល​ស្ទិ​ក ៕​លក្ខិណា​