ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​សម្លាប់​មនុស្ស​១២​នាក់​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​ប៉ាគីស្ថាន

ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​សម្លាប់​មនុស្ស​១២​នាក់​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​ប៉ាគីស្ថាន

ការ​បំផ្ទុះគ្រាប់​បែក​នៅ​ប៉ុស្តិ៍​ត្រូតពិនិត្យ​ក្នុង​តំបន់ Khyber ប្រទេស​ប៉ាគីស្ថាន កាល​ពីថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០១៦។

មន្ត្រី​នៅ​ភាគ​និរតី​នៃ​ប្រទេស​ប៉ាគីស្ថាន​និយាយ​ថា ​ការ​ផ្ទុះ​មួយ​ដែល​គេ​សង្ស័យ​ថា​ជា​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នោះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១២​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​រង​របួស​នៅ​ថ្ងៃ​អង្គារ​នេះ។ ​ជន​រងគ្រោះ​ភាគច្រើន​ត្រូវ​បាន​រាយការណ៍​ថា​ជា​កងកម្លាំង​សន្តិសុខ។

សាក្សី​និយាយ​ថា ជន​បំផ្ទុះ​គ្រាប់​បែក​នោះ​ជិះ​ម៉ូតូ​បំបុក​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​ ដែល​ខណ្ឌ​ចែក​សង្កាត់​ក្រុម​កុលសម្ព័ន្ធ​ Khyber​ ដែល​មាន​ចារិក​ឆេវឆាវ​នៅ​តំបន់​ពាក់​កណ្ដាល​ស្វយ័ត​នោះ ​ពី​ទីក្រុង​ Peshawar។

បុគ្គលិក​ជួយ​សង្គ្រោះ​និង​មន្ត្រី​មូលដ្ឋាន​និយាយ​ថា មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​កងកម្លាំង​នគរបាល​កុលសម្ព័ន្ធ​និង​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​១២​នាក់​នោះ​ដែរ។

ការ​ផ្ទុះ​គ្រាប់បែក​នោះ​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង ដែល​ចត​នៅ​ក្បែរ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នោះ។

មិន​ទាន់​មាន​ការ​អះអាង​ទទួល​ខុសត្រូវ​ពី​ភាគី​ខាង​ណា​មួយ​នៅ​ឡើយ​ទេ ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ៕