បាឡែន បុកអ្នកជិះម៉ូតូ ស្លាប់ប្ដីប្រពន្ធ ពីរនាក់ នៅបាវិត

ស្វាយរៀង៖ ប្ដីប្រពន្ធ ពីរនាក់ បានស្លាប់បាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូ តាមផ្លូវ ត្រូវរថយន្ត ដែលបើកបញ្រ្ចាស់ទិសគ្នា បុកពេញទំហឹង នៅម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។

មន្រ្តីនគរបាលក្រុងបាវិត បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយ គ្រឿងម៉ាក TOYATA CAMRY បាឡែន ពណ៌ទឹកប្រាក់ ស្លាកលេខស្វាយរៀង 2A-1717 បើកបរដោយឈ្មោះ ញាណ សំអូន ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរជំនួញ មានទីលំនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត បានធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុ ស្រាប់តែ ទៅបុកប៉ះ នឹងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស្លាកលេខស្វាយរៀង 1E-0372 ពណ៌ខ្មៅ បើកបរដោយឈ្មោះ សុខ សុម៉ាលី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត និងប្រពន្ធឈ្មោះ លឹម ស្រីណាក់ អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ខណៈធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នា ពីកើតទៅលិច រួចបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យប្តីស្លាប់នៅកន្លែងកើតហេតុរី ឯប្រពន្ធ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពីបង្កហេតុភ្លាម សមត្ថកិច្ចនគរបាល ក៏បានឃាត់ខ្លួនអ្នកបើករថយន្តបង្ក បញ្ជូនមកកាន់អធិការដ្ឋាន នគរបាល ក្រុងបាវិត ដើម្បីសាកសួរ។ បច្ចុប្បន្ន:សព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕