នាង Kim Tae Hee និយាយថា ខ្លួនឧស្សា ឈ្លោះជាមួយ Rain ប្រាប់ទស្សនាវដ្តី InStyle

 កូរ៉េ៖ តារាសម្តែង ដ៏ល្បីល្បាញនាង Kim Tae Hee ថ្មីៗនេះបាននិយាយពី ទំនាក់ទំនាក់ទំនងរបស់ខ្លួន និងមិត្តប្រុសកំពូល តារាសម្តែងRain ក្នុងបទសម្ភាសជាមួយ ទស្សនាវដ្តីកូរ៉េ InStyle។

ព័ត៌មានពីKorea Times បានឲ្យដឹហនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះថា តារាសម្តែង និងតារាម៉ូដែលវ័យ៣៥ឆ្នាំនាង Kim Tae Hee ក្នុងពេលថតរូបសម្រាប់ ទស្សនាលេខថ្មី InStyle នៅកោះ Maldives បាននិយាយថា នាងមានទំនាក់ទំនងល្អ ជាមួយគ្នាតាំងពីចាប់ ផ្តើមអាជីពដូចគ្នា តែមនុស្សគ្រប់រូបចូលចិត្ត បង្ហាញតែអ្វីដែល្អៗពីខ្លួនឯង។

 Kim Tae Hee បន្ថែមថា "ការពិតពួកយើងឧស្សាឈ្លោះគ្នាណាស់ ហើយក៏ឧស្សាស្ថិតនៅក្នុង ស្ថានភាពលំបាកជាមួយគ្នា តែRain ជាមនុស្សល្អ មិនមានចរិកឆេវឆាវដូចច្នេះ ពួកយើងខឹងគ្នាមិនដែលបានយូទេ” ។ និយាយដល់សកម្មភាពជាប្រចាំ Tae Hee ថាអ្នកទាំងជាមនុស្សសាមញ្ញ ដូចច្នេះហើយគេ ចូលចិត្តញាំអាហារ និងជជែកគ្នាលេង ព្រោះ Rain ជាមនុស្សពូលេងសើច និងនិយាយច្រើនដូចច្នេះអ្នកទាំងពីរ តែអង្គុយជជែកគ្នាពេលបានជួប។

ការនិយាយដល់គូស្នេហ៍ បែបនេះធ្វើឲ្យអ្នកគាំទ្រអស់ចំងល់ ដោយកន្លងមកអ្នកទាំងពីរ មិនដែលនិយាយពីគ្នា និងលាក់លៀមរាល់សកម្មភាព មិនតែប៉ុណ្ណោះថែមទាំងមាន ពាក្យចចាមអារាមថា Tae Hee និងតារាវ័យ៣៣ឆ្នាំ Rain បែកគ្នាទៀតផង ៕