សម្រេចឃុំខ្លួន ជនរួចរស់ជីវិត ក្នុងករណីផ្ទុះគ្រា់ប់ TNT នៅចន្លោះកោះព្រីង កោះត្រងោល

ព្រះសីហនុ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ លោក អ៊ី ឃាង នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះ បានសម្រេចឃុំខ្លួនបណ្តោះអាន្ន ជនជាប់ចោទម្នាក់ ដែលរួចរស់ជីវិត ក្នុងករណីផ្ទុះគ្រាប់បែកច្នៃ TNT នៅចន្លោះកោះព្រីង កោះត្រងោល ខណៈមនុស្សពីរនាក់ទៀតបានស្លាប់ ដោយគ្រាប់បែកច្នៃនេះ ពេលធ្វើសកម្មភាពលួចបោកគ្រាប់បែកយកត្រីក្នុងដែនសមុទ្រ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្នរបស់លោក ចៅក្រម អ៊ី ឃាង បានសម្រេចថា បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លំាងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ ប៉ែត លាង ភេទប្រុស កើតឆ្នាំ១៩៨៧ ទៅពន្ធនាខេត្តព្រះសីហនុ និងបង្គាប់ឲ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលជននេះ និងឃុំខ្លួនជននេះរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

លោក ចៅក្រម អ៊ី ឃាង បានឲ្យដឹងទៀតថា ប៉ែត លាង ត្រូវបានចោទប្រកាន់ ពីបទ សមគំនិត ក្នុងអំពើមនុស្សឃាតដោយអចេតនា និងបទមិនប្តឹងបរិហារបទឧក្រិដ្ឋ ប្រព្រឹត្តិនៅ ក្រុម៣២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២៩ មាត្រា២០៧ និងមាត្រា ៥២៩ នៃក្រមព្រហ្មទណ្ឌ។

Update សវតារឿង៖ ក្រោយហេតុការណ៍ផ្ទុះគ្រាប់បែក TNT នៅចន្លោះកោះព្រីង និងកោះត្រងោល ក្នុងដែនសមុទ្រកម្ពុជា ខេត្តព្រះសីហនុ បណ្តាលមនុស្សពីរនាក់ ដាច់ក្បាល និងដាច់ដៃស្លាប់នោះ បុរសដែលរួចរស់ជីវិតម្នាក់ត្រូវបាន កម្លាំងនគរបាលធ្វើការឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះ ក្រោយបទចោទប្រកាន់ មិនប្តឹងបរិហាបទឧក្រិដ្ឋ ឬបទមជ្ឈឹមដល់សមត្ថកិច្ច និងសមគំនិតកែច្នៃគ្រាប់រំសេវផ្ទុះបណ្តាលឲ្យមនុស្សស្លាប់។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦វេលាម៉ោង ០៨ និង៣០នាទីព្រឹកនៅចំណុចក្បែរកោះព្រីង ដែនសមុទ្រកម្ពុជា ក្នុងរដ្ឋបាលខេត្តព្រះសីហនុ មានករណីផ្ទុះគ្រាប់បែកកែច្នៃ រំសេវបុប្ផា ដាក់ក្នុងសំបកកំប៉ុង ប្រេងម៉ាស៊ីន មួយកើតឡើងបង្ករដោយ ឈ្មោះ កុល ជ្រូក ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរនេសាទ និងឈ្មោះ ណាំ ឆាយទួន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរនេសាទ មានទីលំនៅក្រុម៣២ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ខណៈអ្នកទាំងពីរ ជិះកញ្ជើរបណ្តែតទឹកសមុទ្រ ហើយយកគ្រាប់កែច្នៃពីរំសេវបុប្ផា ទៅបោកត្រី ក្នុងទឹក តែខុសបច្ចេកទេស បែរជាផ្ទុះ ក្នុងកញ្ជើរស្លាប់ទាំងពីរនាក់ ភ្លាមៗតែម្តង។ ក្នុងហេតុការណ៍នេះ ក៏មានបក្សពួកម្នាក់ឈ្មោះ ប៉ែត លាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរនេសាទ មានទីលំនៅដូចគ្នា ជាអ្នកបើកទូកយន្ត ដឹកអ្នកទាំងពីរ ទៅបោកត្រី។ ក្រោយកើតហេតុកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនឈ្មោះ ប៉ែត លាង នៅវេលាម៉ោង ២០៖១០នាទី នាថ្ងៃដដែលព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។

សម្រេចឃុំខ្លួន ជនរួចរស់ជីវិត ក្នុងករណីផ្ទុះគ្រា់ប់ TNT នៅចន្លោះកោះព្រីង កោះត្រងោល

សវតារឿង៖ បុរសជាកម្មករទូកនេសាទ ចំនួន៣នាក់បានចេញទៅ នេសាទត្រី ដោយបោកគ្រាប់បែក កែច្នៃ (TNT) បណ្តាលអោយស្លាប់២នាក់ ម្នាក់ដាច់ក្បាលត្រឹមក ចំណែកម្នាក់ទៀតដាច់ដៃស្តាំ ។ ហេតុការណ៍នេះបានកើតឡើង នៅលើផ្ទៃសមុទ្រកម្ពុជា នៅចន្លោះកោះព្រីង និងកោះត្រងោល ក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ នាវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ។

ប្រភពពីស្រ្តីឈ្មោះ កុល ឆុំ អាយុ៣៨ឆ្នាំ ស្នាក់នៅក្រុម៣៨ ភូមិ៣ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្ រោះឈ្មោះ កុល ខុម អាយុ២៩ឆ្នាំ (ពោះម៉ាយ) មានទីកន្លែងកំណើតនៅភូមិអង្កោល ឃុំភ្នំលាវ ស្រុកកំពង់ត្រាច ខេត្តកំពត (ស្លាប់ដាច់ក្បាល)។

ប្រភពដដែលបានអោយដឹងថា ជនរងគ្រោះរូបនេះបានមករស់នៅ ជាមួយរូបគាត់បានរយៈពេល ៣ទៅ៤ឆ្នាំមកហើយ ។ ហើយកាលពី៥ថ្ងៃមុន មានគេមកបបួលប្អូនប្រុសរបស់គាត់ទៅចុះទូក (ចេញនេសាទ) អោយថៅកែឈ្មោះ ម៉ែអាយីៗ មានទីកន្លែងនៅចំណុចទំនប់រលក ក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ រហូត ដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះទើបមានគេទូរស័ព្ទប្រាប់ថា ប្អូនរបស់គាត់បានស្លាប់ បាត់បង់ជីវិតបាត់ទៅហើយ ដោយផ្ទុះគ្រាប់ច្នៃបោកត្រី ជាមួយឈ្មោះ ទួន មានផ្ទះនៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាត់ទៅហើយ ។ គ្រាន់តែឮដំណឹងនេះភ្លាមរូបគាត់ក៏ប្រញាប់ប្រញាល់ ទៅផ្ទះថៅកែទូករូបនេះ ដើម្បីជួបដោះស្រាយគ្នា ប៉ុន្តែថៅកែរូបនេះបានរត់គេចខ្លួនបាត់ទៅហើយ ។ រហូតដល់ល្ងាចម៉ោង ១៧និង៥០នាទី ថ្ងៃដដែលនេះសាកសពជនរងគ្រោះទាំង២ត្រូវបានគេដឹកមកដល់គោករួចហើយ ដោយមានការផ្អើលមនុស្សមក មើលយ៉ាងច្រើនណែនណាន់តាន់តាប់នៅចំណុចទំនប់រលក ។

ចំណែកអ្នកដែលនៅរស់ម្នាក់ទៀតត្រូវបាន សមត្ថកិច្ចចាប់យកទៅសាកសួរចំលើយនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុភ្លាមៗផងដែរ ៕

សម្រេចឃុំខ្លួន ជនរួចរស់ជីវិត ក្នុងករណីផ្ទុះគ្រា់ប់ TNT នៅចន្លោះកោះព្រីង កោះត្រងោល

សម្រេចឃុំខ្លួន ជនរួចរស់ជីវិត ក្នុងករណីផ្ទុះគ្រា់ប់ TNT នៅចន្លោះកោះព្រីង កោះត្រងោល

សម្រេចឃុំខ្លួន ជនរួចរស់ជីវិត ក្នុងករណីផ្ទុះគ្រា់ប់ TNT នៅចន្លោះកោះព្រីង កោះត្រងោល

សម្រេចឃុំខ្លួន ជនរួចរស់ជីវិត ក្នុងករណីផ្ទុះគ្រា់ប់ TNT នៅចន្លោះកោះព្រីង កោះត្រងោល

សម្រេចឃុំខ្លួន ជនរួចរស់ជីវិត ក្នុងករណីផ្ទុះគ្រា់ប់ TNT នៅចន្លោះកោះព្រីង កោះត្រងោល