ព្រោះ​រឿង​ទូទាត់​លុយ​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បុរស​ខ្លាំង​ដើរតួ​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ផង​

​អតីតកាល​របស់​ប្រទេស​ភូមា​(​បច្ចុប្បន្ន​មី​យ៉ា​ន់​ម៉ា​)​ លោក​ឧត្តមសេនីយ៍​ Saw​ Maung​ ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ផង​ និង​លោក​ឧត្តមសេនីយ៍​ Than​ Shwe​ ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផង​ ។​ រីឯ​អតីតកាល​របស់​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​១៩៨៧​ សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ លោក​ ហ៊ុន​ សែន​ (​បច្ចុប្បន្ន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ )​ ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ផង​ ។​ លុះ​មក​ដល់​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ នា​ឆ្នាំ​២០០២(​រាជរដ្ឋាភិបាល​នីតិកាល​ទី​២​នៃ​រដ្ឋសភា​)​ ទោះបី​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ក្តាប់​រួម​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​ តែ​មិន​កាន់​តំណែង​ថែម​ជា​រដ្ឋមន្ត្រីក្រសួង​ណាមួយ​ទៀត​ក៏​ដោយ​ គឺ​ព្រោះតែ​រឿង​ទូទាត់​លុយកាក់​ឲ្យ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ចំនួន​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ បាន​ដើរតួ​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លើ​ការ​បញ្ជា​ទូទាត់​លុយ​ផង​ គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នា​ពេល​នោះ​ ។​

​យោង​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៣៣​សសរ​ ចុះ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​១៩៩៨​ (​ខណៈ​បុរស​ខ្លាំង​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ រង់ចាំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​២​នៃ​រដ្ឋសភា​កកើត​ឡើង​នៅឡើយ​ )​ តំណាង​ក្រសួងការពារជាតិ​ទទួល​បាន​សិទ្ធិ​ចុះហត្ថលេខា​ជាមួយ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ នាយក​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ លើ​កិច្ចសន្យា​មួយ​នា​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​១៩៩៨​ ស្តី​ពី​ការ​ផ្គត់ផ្គង់​រថយន្ត​ និង​គ្រឿងចក្រ​វិស្វកម្ម​ ចំនួន​២៧៩​គ្រឿង​ ជូន​ក្រសួងការពារជាតិ​ ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​២៨.៧៦៤.០០០​ដុល​លា​រអា​មេ​រិ​ក​ ។​

​ជា​គោលការណ៍​ មុន​ពេល​សាមី​ក្រសួង​-​ស្ថាប័ន​នីមួយៗ​របស់​រដ្ឋ​ ធ្វើការ​ពិគ្រោះ​ថ្លៃ​ និង​ចុះ​កិច្ចសន្យា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ឯកជន​នានា​ លើ​ការ​ផ្គត់ផ្គង់​សេវា​សម្ភារៈ​ បរិក្ខារ​ផ្សេងៗ​ គឺ​ត្រូវ​ឆ្លងកាត់​ការ​ឯកភាព​ពី​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ "​យោង​តាម​ចំណារ​របស់​នាយក​រដ្ឋមន្ត្រី​ រួច​ហើយ​ចេញ​លិខិត​សេចក្តីជូនដំណឹង​ (​ស​.​ជ​.​ណ​)​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ "​ ។​ រីឯ​ការ​ទូទាត់​ប្រាក់​ជូន​ក្រុមហ៊ុន​ជា​អ្នក​ផ្គត់ផ្គង់​សេវា​ជាមួយ​ក្រសួង​-​ស្ថាប័នរដ្ឋ​ នៅ​ពេល​កិច្ចសន្យា​ត្រូវ​បាន​អនុវត្តន៍​នោះ​ ក៏​ត្រូវ​យោង​ចំណារ​ឯកភាព​ពី​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ដូច​គ្នា​ តាម​ការ​ស្នើ​សុំ​លើក​យោបល់​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​មួយ​បាន​បង្ហាញ​ថា​ ក្នុង​ការ​ទូទាត់​ទឹកប្រាក់​ចំនួន​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​រថយន្ត​ និង​គ្រឿងចក្រ​វិស្វកម្ម​ចំនួន​២៧៩​គ្រឿង​ ជូន​ក្រសួងការពារជាតិ​លើ​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​២៨.៧៦៤.០០០​ដុល្លារ​អា​មេ​រិ​ក​នោះ​ បន្ទាប់​ពី​បាន​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០០២​ លើ​លិខិត​លេខ​៩៦៥​សក​ ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០០២​ របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​រួច​មក​ បុរស​ខ្លាំង​បាន​ចុះហត្ថលេខា​ផ្ទាល់​ នា​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០០២​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ នៅ​លើ​លិខិត​លាយលក្ខណ៍អក្សរ​ ជម្រាប​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ កំណត់​ទំហំ​ទឹកប្រាក់​សម្រាប់​ទូទាត់​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ តែ​ម្តង​ ធ្វើ​ឲ្យ​ក្រុម​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ លាន់មាត់​ថា​ បុរស​ខ្លាំង​ដើរតួ​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផង​ (Sic!)​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ការ​ចុះហត្ថលេខា​លើ​លិខិត​លាយលក្ខណ៍អក្សរ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ ជម្រាប​មក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ របស់​បុរស​ខ្លាំង​ លើ​ការ​ទូទាត់​ទឹកប្រាក់​ជូន​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ដូច​បាន​លើក​ឡើង​ខាងលើ​ គឺ​បាន​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​ចំនួន​២​ចំណុច​ដូច​ខាងក្រោម​ ៖

១-​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​មិន​ទុកចិត្ត​ទៅ​លើ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ លើ​ការ​ទូទាត់​ទឹកប្រាក់​ជូន​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ទើប​បុរស​ខ្លាំង​សម្រេចចិត្ត​បញ្ជា​ខ្ទង់ចំណាយ​ឲ្យ​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ខ្លួនឯង​តែ​ម្តង​ ។​
២-​នាយក​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ គឺ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ទៅ​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​សម្រេច​ពី​បុរស​ខ្លាំង​ លើ​ការ​ទូទាត់​ទឹកប្រាក់​ចំនួន​៥​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ដោយ​ផ្ទាល់ខ្លួន​ ហើយ​ក៏​អាច​មានការ​ចំណាយ​ទឹកប្រាក់​មិន​តិចតួច​ឡើយ​ ទើប​ទទួល​បានការ​បញ្ជា​ខ្ទង់ចំណាយ​ដោយ​ផ្ទាល់​ពី​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ដូច្នេះ​ ៕​

ព្រោះ​រឿង​ទូទាត់​លុយ​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បុរស​ខ្លាំង​ដើរតួ​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ផង​ ព្រោះ​រឿង​ទូទាត់​លុយ​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បុរស​ខ្លាំង​ដើរតួ​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ផង​ព្រោះ​រឿង​ទូទាត់​លុយ​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បុរស​ខ្លាំង​ដើរតួ​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ផង​ ព្រោះ​រឿង​ទូទាត់​លុយ​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បុរស​ខ្លាំង​ដើរតួ​ជា​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ផង​

Related