Norwich ទិញ​ឌឺ​មី​ការពារ មក​ពង្រឹង​តំបន់​កណ្តាល

Norwich បាន​ចុះហត្ថលេខា​ផ្ទេរ​កីឡាករ​ខ្សែការពារ​សញ្ជាតិ ស្វី​ស​ហ្សែ​ឡែ​ន Timm Klose ពី​ក្លិប​អាល្លឺម៉ង់ Wolfsburg ក្នុងតម្លៃ​ខ្លួន​ដែល​មិន​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹង​ឡើយ។

kloseKlose វ័យ ២៧ឆ្នាំ​នឹង​ចូល​លេង​នៅ​កីឡដ្ឋាន Canaries ក្នុង​កិច្ចសន្យា​ចំនួន ៣ ឆ្នាំកន្លះ បន្ទាប់ពី​បាន​លេង​ចំនួន ៣៩ ប្រកួត​ឲ្យ​ក្លិប​នៅ​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga មួយ​នេះ។ គ្រូបង្វឹក លោក Alex Neil បាន​និយាយថា «ក្នុងនាម​ជា​កីឡាករ រូបគេ​មាន​សមត្ថភាព​ផ្នែក​បច្ចេកទេស​ល្អ និង​មាន​ជំហរ​រឹងមាំ​ក្នុងពេល​លោត តែ​ត»។ កីឡាករ​លេង ឌឺ​មី​ការពារ​នេះ គឺជា​កីឡា​ករទី៤ សម្រាប់​ក្លិប​នេះ នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​បន្ទាប់ពី​កីឡាករ Matt Jarvis, Ivo Pinto និង Ben Godfrey រួមគ្នា​មកលេង​នៅ Norwich City។ Klose បាន​ឲ្យ​ដឹង​ដែរ​ថា «វា​ជា​ក្តី​ស្រមៃ​របស់ខ្ញុំ ក្នុង​ការលេង​នៅ Premier League នេះ។ ខ្ញុំ​ចង់បាន​គ្រប់យ៉ាង តាមតែ​អាចធ្វើ​បាន ក្នុងនាម​ជា​កីឡាករ​ល្អ​នៅក្នុង​ក្លិប​លី​កមួយ​នេះ»៕