តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

Doliprane TVC

​ការ​មានគូស្រករ​រៀបការ​ធ្វើជា ប្តី​ប្រពន្ធ​គ្រង​ធ្វើជា​គូជីវិត ម្នាក់ៗ​មិនអាច​គេចផុត​នោះឡើយ ហើយ​នៅ​ថ្ងៃ​ដ៏​ពិសេស នោះ​ម្នាក់ៗ​តែងតែ​ចង់​ប្រកាស​ឱ្យ​គ្រប់គ្នា​បានដឹង​បានឮ និង មក​ជូនពរ​នូវ​ថ្ងៃ​មង្គល​របស់ខ្លួន ។ ដោយឡែក បើ​យើង​ងាក​មក​មើល​ជីវិត​របស់​តារា​សិល្បៈ​មួយចំនួន​វិញ​ម្តង យើង​មើលឃើញថា តារា​ភាគច្រើន​មិន​ចូលចិត្ត​បញ្ចេញ​ព័ត៌មាន​របស់ខ្លួន​ពី​រឿង​រៀបការ ឬ មាន​គូ​ប្រចាំជីវិត​ឱ្យ​គ្រប់គ្នា​បានដឹង​នោះឡើយ ព្រោះ​ពួកគេ​យល់​​ថា​ការទម្លាយ​ប្រាប់​ពី​ជីវិត​ឯកជន​របស់ខ្លួន​ច្រើនពេក វា​នឹង​ធ្វើឱ្យ​ប្រជាប្រិយភាព​របស់ខ្លួន​ធ្លាក់ចុះ ហើយ​កន្លងមក យើង​ក៏​មើលឃើញ​យ៉ាងច្បាស់​ជាក់​នឹង​ភ្នែក​ផងដែរ​ថា មាន​តារា​មួយចំនួន​ដែល​កំពុង​ស្ទុះ​ងើបឡើង​កូដ​ខ្លាំង លេខ​មុខ​មិន​ដាច់​គ្រប់​ទំព័រសារព័ត៌មាន​នានា​នោះ ឱ្យតែ​ហ៊ាន​ព្រលយ​ពាក្យ​ចំហ​បេះដូង​ទទួលយក​គូគ្រង ប្រកាស ថ្ងៃ​ចូល​រោងការ​ភ្លាម ច្បាស់​ជា​ប្រជាប្រិយភាព​ធ្លាក់ចុះ​ភ្លែត​មិន​ខាន​។ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា ឱ្យតែ​តារា​ដែល​​ចូល​រោងការ​រួច​នោះ ធ្លាក់​ប្រជាប្រិយភាព​ទាំងអស់​នោះដែរ​។

ខណៈ​នេះ​ប្រជាប្រិយ សូម​លើក​យកតែ​តារា​ណា​ដែល​បាន​ធ្លាប់​ប្រជាប្រិយភាព​ក្រោយពេល​រៀបការ​តែប៉ុណ្ណោះ តារា​ទាំងនោះ​មានដូចជា​៖

​សឿ សុធា​រ៉ា : តារា​ស្រី​សាច់​សខ្ចី​ទេពកោសល្យ​ឆ្នើម ដែល​ឡើង​កូដ​យ៉ាងខ្លាំង​ក្នុង​វិស័យ​សិល្បៈ​តាមរយៈ​រឿង ​«ព្រះ​គោ​ព្រះ​កែវ» និង​រឿង​ខ្នាត​ធំ​មួយចំនួនទៀត​ម្នាក់នេះ បានសម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​តារាចម្រៀង ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស លោក​សាពូន មីដាដា នៅក្នុង​ឆ្នាំ ២០០៧ យ៉ាង​អធិកអធម ដោយ​ប្រព្រឹត្តទៅ រហូតដល់​បី​យប់​បី​ថ្ងៃ​ឯណោះ នៅ ណាហ្គា​វើ​ល​។ គួររម្លឹកថា កាលពី​មិនទាន់​សម្រេចចិត្ត​ចូល​រោងការ សឿ សុធា​រ៉ា គឺជា​តារា​ស្រី​ជួរមុខ​ម្នាក់ ប៉ុន្តែ​នាង​បាន​បាត់​មុខ​បាត់មាត់​មួយរយៈ​ក្រោយពី​រៀប​ការដែល​ធ្វើឱ្យ​ប្រជាប្រិយ ភាព​របស់​នាង​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

​សាពូន មីដាដា : តារាចម្រៀង​ក្នុង​ផលិតកម្ម​ធំ ម្ចាស់​បទ «គ្រប់យ៉ាង​ដើម្បី​អូន​» ម្នាក់នេះ ធ្លាប់​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​ទស្សនិកជន ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​បស់​លោក​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​រួច ហើយ រហូតមក​ទល់នឹង​ពេលនេះ លោក​ស្ទើរតែ​គ្មាន​បទ​ថ្មី​សម្រាប់​ចេញលក់​នៅលើ​ទីផ្សារ​នោះឡើយ​។​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

​យក់ ថិ​ត​រដ្ឋា : តារាចម្រៀង​សំនៀង​ស្អក​តែ​ស្រួយ​មាន​ទឹកដម​បែប​បំពេរ​ម្នាក់នេះ កាលពី​មិនទាន់​រៀបការ នាង​ជាតា​រា​ដែលមាន​រាង​ស្រ​ឡូ​ន​ស្រស់ស្អាត ហើយ​ជាតា​រា​ដែលមាន​កេរ្តិ៍ឈ្មោះ​ឈរ​នៅ​លំដាប់​ជួរមុខ​ដោយ​មិន ត្រឹមតែ​អាច​ច្រៀង​យ៉ាង​ពីរោះ​ក្រអួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏​ធ្លាប់ជា​តារាភាពយន្ត​ម្នាក់​ដ៏​ឆ្នើម​ផងដែរ​។ ប៉ុន្តែ​ក្រោយពី​នាង​ចាប់ដៃគ្នា​រៀបការ​ជាមួយ​តារា​រួម​អាជីព ឃុំ ប៉ុណ្ណា​ដែ​ត អស់​រយៈកាល​ជាង​ដប់ឆ្នាំ​កន្លងមកនេះ នាង​ក៏​ប្រែជា​បែកសា​ច់​បែក​ឈាម ហើយ​កេរ្តិ៍រ​ឈ្មោះ​បស់​នាង​ក្នុង​វិស័យ​ចម្រៀង​ក៏​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ បើទោះបីជា​ពេលនេះ​នាង​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​យក្ស រស្មី​ហង្ស​មាស ហើយក៏​ដោយ ។​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

​ឃុំ ប៉ុណ្ណា​ដែ​ត : អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ម្នាក់នេះ​ក៏​ធ្លាប់មាន​ឈ្មោះ​ជាតា​រា​ដែលមាន​សំឡេង​ល្អ ហើយក៏​ធ្លាប់ជា​តារាភាពយន្ត​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ផុសផុល​ពី​ទស្សនិកជន​តាមរយៈ​រឿង​ «ខ្មោច​នាង​ភូមិ​រី» នោះ ពេលនេះ​ប្រជាប្រិយភាព​របស់លោក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ព្រោះតែ​លោក​បាន​ដកខ្លួន ពី​វិស័យ​ចម្រៀង​ដោយ​ងាក​មក​ចាប់​អាជីព​ជា​អ្នករកស៊ី​វិញ​។​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

​ឈួន សុវណ្ណ​ឆៃ : តារាចម្រៀង​វ័យ​ជ្រេ​បន្តិច អ្នកនាង ឈួន សុវណ្ណ​ឆៃ ថ្វីត្បិតតែ​នាង​មិនដែល​ជ្រក​ក្រោម ផលិតកម្ម​ណាក៏ដោយ ក៏​កេរ្តិ៍ឈ្មោះ​របស់​នាង​ផ្នែក​ចំរៀង​ក្នុង​វិស័យ​សិល្បៈ​កាលពី​នាង​មិនទាន់​រៀបការ​មាន សន្ទុះ​គួរឱ្យកត់សម្គាល់ តែ​ពេលដែល​នាង​រៀបការ​រួចហើយ​មានកូន​ជា​បន្តបន្ទាប់​គួបផ្សំ​និង​នាង​មិនសូវមាន​ឱកាស​ក្នុង​ការឡើង​តាម​ប៉ុ​ស្ត​ទៀត​នោះ ទើប​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់តែ​ស្ងប់ស្ងាត់​តែម្តង​។​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

​ឆោម ឆ​ពុំ និង អ៊ុក ណា​រី​ម : គូស្នេហ៍​តារាចម្រៀង​មួយគូ​នេះ ក៏​ហាក់​ស្ងប់ស្ងាត់​ដែរ​ក្នុង​វិស័យ​សិល្បៈ ក្រោយពី​រៀបការ​រួច នេះ​ប្រហែល​មកពី​រវល់​នឹង​ការបោះ​ទុក​រកស៊ី​ខាងក្រៅ​ច្រើន​ហើយ​មើលទៅ​។​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

​ប៊ី​រី​យា : តារា​សម្តែង​ច្រមុះ​ស្រួច​សម្រស់​បែប​កូនកាត់​ម្នាក់នេះ នាង​ធ្លាប់ជា​តារា​សម្តែង​ល្បី​មួយរូប ហើយ​តាម រយៈ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នាង នាង​មានឱកាស​លេច​វត្តមាន​នៅក្នុង​ស្ព​ត​ពាណិជ្ជកម្ម​មួយចំនួន​ផងដែរ ប៉ុន្តែ​ក្រោយពី​នាង​សម្រេចចិត្ត​ចូល​រោងការ​រួចមក នាង​បាន​បាត់​មុខ​មួយរយៈ ដែល​ធ្វើឱ្យ​ទស្សនិកជន ហាក់​ឃ្លាតឆ្ងាយ​ពី​នាង​គួរឱ្យ​បារម្ភ តែ​ទោះបីជា​យ៉ាងណា​ក្រោយពី​សម្រាលកូន​រួចមក នាង​បាន​ហក់​ចូលក្នុង អាជីព​ជាតា​រា​សម្តែង​ជាថ្មី​ម្តងទៀត ជា​មួយរូប​សម្រស់​បែក​សាច់​បែក​ឈាម​ជាង​មុន​ផងដែរ​។​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​

​ហេង ប៊ុន​លាភ : តារា​សម្តែង និង ចម្រៀង​រូប​សង្ហា ដែល​ធ្លាប់​គ្រង​ដំណែង​ជា​តួឯក​ស្ទើរ​គ្រប់​រឿង​កាលពី​ជាង​ដប់ឆ្នាំ​មុន ហើយក៏​ជា​ម្ចាស់​បទ «​ជីដូន​កាកី​» រូបនេះ ហាក់​ស្ងាត់​បាត់ស្រមោល​តែម្តង​ក្រោយពី​លោក​សម្រេច ចិត្ត​ចូល​រោងការ​ជាមួយ​នារី​ក្រៅ​រង្វង់​សិល្បៈ​ម្នាក់​។ ការបាត់​វត្តមាន​ពី​វិស័យ​សិល្បៈ​នេះ ធ្វើអោយ​កេរ្តិ៍ឈ្មោះ​របស់ លោក​ដែល​ធ្លាប់តែ​ត្រដែត​ឡើង​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ទើបតែ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៤​នេះ​ប៉ុណ្ណោះ​ដែល​លោក​សម្រេចចិត្ត​មក​ចាប់​អាជីព​ចាស់​នេះ​វិញ មានដូចជា​ការចេញ​បទ​ចម្រៀង​ថ្មី « ចំប៉ី​ភូមិន្ទ » និង​ការថត​ភាពយន្ត​ថ្មី​ផ្សេងៗ​ទៀត​៕ ភូមិន្ទ​

​   តារា​ល្បី​ៗ​​ធ្លាក់​ប្រជាប្រិយភាព​ ក្រោយ​រៀបការ​រួច​