កម្ពុជា​នឹង​បង្កើត​មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ឯករាជ្យ​

​ភ្នំពេញ​៖ ក្រសួង​រ៉ែ​និង​ថាមពល និងអាជ្ញាធរ​អគ្គិសនី​កម្ពុជា សម្រេច​បង្កើត​មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ឯករាជ្យ​នាពេលខាងមុខ ដើម្បីកុំឲ្យមានការ​សង្ស័យ​រវាង​អ្នកប្រើប្រាស់ និង​អ្នកផ្គត់ផ្គង់​អគ្គិសនី​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មានប្រសាសន៍ថា មជ្ឈមណ្ឌល​នេះ ​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ អាច​រក​ជំនួយ​ផ្ទៀងផ្ទាត់​នាឡិកាស្ទង់​អគ្គិសនី​ដ៏​សុ​ក្រឹត​មួយ និងលុបបំបាត់​ចេតនា​ទុច្ចរិត ​របស់​អ្នកផ្គត់ផ្គង់​អគ្គិសនី​ទៀតផង​។

​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃទី​១៨​ខែមករា​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ  លោក ស៊ុយ សែម លើកឡើងថា ការបង្កើត​មជ្ឈមណ្ឌល​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ឯករាជ្យ​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ស្នើសុំ​ជំនួយ​សេវា​ផ្ទៀងផ្ទាត់​នាឡិការ​ស្ទង់​អគ្គិ​ស ដើម្បី​ផ្តល់​ទំនុកចិត្ត​និង​បំបាត់​អារម្មណ៍​សង្ស័យ​របស់​ប្រជាពលរដ្ឋ និង​កម្ចាត់​គោលបំណង​មិនល្ អ​របស់​អ្នកផ្គត់ផ្គង់​អគ្គិសនី​​។​

​លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អះអាងថាបច្ចុប្បន្ន កម្ពុជា​ពុំទាន់​មាន​មន្ទីរពិសោធន៍​ឯករាជ្យ​ ដូច​ប្រទេស​ដទៃទៀត​នោះទេ​។ ដូច្នេះ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ក្នុងនាម​អាជ្ញាកណ្តាល​ សម្រេច​បង្កើត​មន្ទីរពិសោធន៍​ចល័ត​ សម្រាប់​ត្រួតពិនិត្យ​ជញ្ជីង​ថ្លឹង​អគ្គិសនី​នេះ​ឡើង​។ លោក បន្តថា ការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ត្រូវធ្វើ​ជូន​ដោយ​ឥតគិតថ្លៃ​ និង​អាចធ្វើ​នៅ​មូលដ្ឋាន​តែម្តង ​ឲ្យ​តែមាន​ប្រជាពលរដ្ឋ​ស្នើសុំ​។

​មន្ត្រី​រូបនេះ បញ្ជាក់ថា ករណី​ភាគី​ណាមួយ​នៅតែ​មិន​ទុកចិត្ត​ លើ​លទ្ធផល​ផ្ទៀងផ្ទាត់​ឯករាជ្យ​របស់​អគ្គិសនី​កម្ពុជា អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ អាច​អនុញ្ញាត​ឲ្យ​អ្នកស្នើសុំ​បញ្ជូន​នាឡិកា​ស្ទង់​របស់ខ្លួន ទៅ​មន្ទីរពិសោធន៍​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​នៅ​ប្រទេស​ណាមួយ ដើម្បី​ឲ្យ​គេ​ត្រួតពិនិត្យ​បន្ថែមទៀត​បាន​។ លោក ធានាថា តាម​គោលការណ៍​បច្ចេកទេស ការផ្ទៀងផ្ទាត់​ពុំ​អាច​ឃើញ​ខុសគ្នា​នោះទេ​៕

​ប្រភព៖ AKP
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​