គណៈ​វិជ្ជាជីវៈ​សុខាភិបាលស្វាគមន៍ ​លោក គួច ម៉េង​លី ក្នុងការ​កែលម្អ​វិស័យ​សុខាភិបាល

ក្រោយពី​បានទទួល​លិខិត​បំភ្លឺ​របស់ លោក វេជ្ជបណ្ឌិត គួច ម៉េង​លី  ស្ថាបនិក​សាលា និង​វិទ្យាស្ថាន Ais និង​Aii  នៅ​ថ្ងៃទី១៩ខែមករា គណៈ​វិជ្ជាជីវៈ​សុខាភិបាល បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ការបំភ្លឺ​របស់លោក វេជ្ជបណ្ឌិត គួច ម៉េង​លី ក្នុងការ​ចូលរួមចំណែក​កែលម្អ​វិស័យ​សុខាភិបាល​នៅកម្ពុជា។

លិខិត​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល ចុះ​ថ្ងៃទី១៩ខែមករា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖« ការបំភ្លឺ​របស់លោក វេជ្ជបណ្ឌិត គួច ម៉េង​លី ថា​អាចជួយ​ជួសជុល​បាន​មួយកម្រិត​នូវ​ការ​ខូ​ច​ខាត​កិត្តិ​យស និង​សេចក្តីថ្លៃថ្នូ​របស់អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​នៅកម្ពុជា។ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា សង្ឃឹមថាការខូចខាត​នេះ  នឹង​អាច​ស្តារឡើងវិញ​បាន​ពេញលេញ តាមរយៈ​ការបន្ត​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ក្នុង​ស្មារតីភាតរភាពនៃ​អ្នក​រួម​វិជ្ជាជីវៈ»។

សូមបញ្ជាក់ថា លោក​វេជ្ជបណ្ឌិត​គួច ម៉េង​លី ស្ថាបនិក​សាលា និង​វិទ្យាស្ថាន Ais និង​Aii នៅ​ថ្ងៃទី១៩ខែមករា បាន​ផ្ញើលិខិត​បំភ្លឺ​មួយ ទៅកាន់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល។ នៅក្នុង​ខ្លឹមសារ​នៃ​លិខិត​នោះ លោក​វេជ្ជបណ្ឌិត​គួច ម៉េង​លី បាន​បញ្ជាក់ថា ការលើកឡើង​របស់លោក​នាពេល​កន្លងមក គឺ​ផ្អែកលើ​ការជួប​ប្រទះ​ផ្ទាល់ខ្លួន នូវ​ស្ថានភាព​មួយចំនួន ដែល​លោក​ធ្លាប់​ឆ្លងកាត់។ តាមរយៈ​លិខិត​ដដែល លោក គួច ម៉េង​លី ក៏​សង្ឃឹមថា ការបកស្រាយ​របស់លោក នឹង​រួមចំណែក​កែលម្អ​សេវា​សុខាភិបាល​នៅ​កម្ពុជា៕


កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​