វិធី​ងាយៗ​ក្នុង​ការដោះស្រាយ​បញ្ហា​រលាក​ដំបៅ​ពោះវៀន​ធំ​

វិធី​ងាយៗ​ក្នុង​ការដោះស្រាយ​បញ្ហា​រលាក​ដំបៅ​ពោះវៀន​ធំ​

​ជំងឺ​រលាក​ដំបៅ​ពោះវៀនធំ​គឺជា​ជំងឺ​រលាក​ពោះវៀន​ដ៏​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​យើង​អាច​សម្គាល់​ដឹង​តាមរយៈ​ការ​ឧស្សាហ៍​មាន​ការ​ធ្វើ​ទុក្ខ​របស់​វា​ម្តង​ហើយ​ម្តងទៀត​ដែល​អាច​នាំឱ្យ​ឈឺ​ពោះ និង​រាករូស​ធ្ងន់ធ្ងរ​។

​រឿង​ដ៏​សំខាន់បំផុត​ក្នុង​ការគ្រប់គ្រង​ជំងឺ​រលាក​ដំបៅ​ពោះវៀន​នោះ​គឺ​ធ្វើ​ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ និង​ចៀសវាង​មូលហេតុ​របស់​វា​។

ការផ្លាស់ប្តូរ​ធម្មតាៗ​ចំពោះ​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​កាត់បន្ថយ​រោគសញ្ញា​របស់​ជំងឺ​នេះ​បាន​យ៉ាង​ល្អ​។

របប​អាហារ​អ្នក​គួរតែ​ធ្វើ​ទៅ​តាម​រោគសញ្ញា ការប្រើ​ថ្នាំ និង​ប្រតិកម្ម​ផ្សេងៗ​ចំពោះ​អាហារ​ណាមួយ​។

វិធីសាស្ត្រ​ទូទៅ​ដើម្បី​បំបាត់​រោគសញ្ញា​មានដូចជា​៖
•​    ​ញ៉ាំ​អាហារ​តិចៗ ច្រើនដង​
•​    ​ចៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​
•​    ​ចៀសវាង​ការ​ញ៉ាំ​ច្រើន និង​កាឡូរី​ខ្ពស់​
•​    ​ចៀសវាង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
•​    ​ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​
•​    ​ចៀសវាង​ការ​ញ៉ាំ​ផ្លែឈើ​ច្រើន បន្លែ​ដែលមាន​ក្លិន​ខ្លាំង​ដូចជា ខ្ទឹមបារាំង​ជាដើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។