តាម​ដាន ​អាយុ​ពិត​តារា​​ស្រី​ល្បី​ៗ​របស់​កម្ពុជា


តាម​ដាន ​អាយុ​ពិត​តារា​​ស្រី​ល្បី​ៗ​របស់​កម្ពុជា

ឱក សុគន្ធកញ្ញា មាស សុខ​សោភា  សុគន្ធ នីសា យក់ ឋិតរដ្ឋា  សុខ ពីសី ពេជ្រ សោភា​  សុទ្ធតែ​​ជា​តារា​ចម្រៀង​​​​ជួរមុខ​​របស់​ប្រទេស​កម្ពុជា។ ទស្សនិកជន​បាន​ដឹង​ទេ​ថា គិត​ត្រឹម ឆ្នាំ២០១៦​នេះ ពួក​គាត់​អាយុ​ប៉ុន្មាន​ហើយ?

 

១/ ឱក សុគន្ធកញ្ញា

 

ឱក សុគន្ធកញ្ញា គឺ​ជា​ឈ្មោះ​ពិត  នាង​កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៧   ស្ថិត​​ក្នុង​ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ។ បាន​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​នៅ​វ័យ១២ឆ្នាំ បច្ចុប្បន្ន​មាន​វ័យ២៩ឆ្នាំហើយ ហើយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស។

 

តាម​ដាន ​អាយុ​ពិត​តារា​​ស្រី​ល្បី​ៗ​របស់​កម្ពុជា

 


២/ មាស សុខសោភា

 

មាស សុខ​សោភា  មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ស្រី​អូន កើត​នៅ​ថ្ងៃ​ទី​ ២៩​ មករា​ ឆ្នាំ​១៩៨៤ ក្នុង​ខេត្ត​កំពង់ស្ពឺ។ បាន​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​​នៅ​ក្នុង​​អំឡុងឆ្នាំ១៩៩៧  បច្ចុប្បន្ន​មាន​វ័យ ៣២ឆ្នាំ ជា​តារា​​ចម្រៀង​របស់​ផលិតកម្ម​ថោន។

 

តាម​ដាន ​អាយុ​ពិត​តារា​​ស្រី​ល្បី​ៗ​របស់​កម្ពុជា

 

៣/ សុគន្ធ និសា

 

ឈ្មោះ​ដើម​របស់ សុគន្ធ និសា គឺ​ប៉ុន សុគន្ធា​ កើត​នៅ​ឆ្នាំ ១៩៨៥ នៅ​​ខេត្ត​ក្រេះ។ បាន​ចូល​ប្រឡូក​លើ​វិថី​សិល្បៈ​​នៅ​ក្នុង​​អំឡុងឆ្នាំ២០០០ បច្ចុប្បន្ន​មាន​វ័យ ៣១ ឆ្នាំ ជា​តារា​​ចម្រៀង​របស់​ផលិតកម្ម​​ថោន ត្រៀម​ចូល ផលិតកម្ម​រស្មី​ហង្ស​មាស។

 

តាម​ដាន ​អាយុ​ពិត​តារា​​ស្រី​ល្បី​ៗ​របស់​កម្ពុជា

 

៤/ ពេជ្រ សោភា

 

ឈ្មោះ​ដើម​របស់ អ្នកនាង​ពេជ្រ សោភា គឺ ស៊ួ សោភា  កើត​នៅ​​ថ្ងៃ ទី៥ ខែ មិថុនា ឆ្នាំ ១៩៨៤  ស្ថិត​ក្នុង​ខេត្ត ព្រៃវែង ។ ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​​នៅ​ក្នុង​​អំឡុងឆ្នាំ២០០១ បច្ចុប្បន្ន​​មាន​វ័យ៣២ឆ្នាំ ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស។

 

តាម​ដាន ​អាយុ​ពិត​តារា​​ស្រី​ល្បី​ៗ​របស់​កម្ពុជា

 

៥/ យក់ ឋិតរដ្ឋា

 

យក់ ឋិតរដ្ឋា  មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ស្រស់ កើត​នៅ​ថ្ងៃ០៣ ខែ ឧសភា ឆ្នាំ ១៩៨៣ ​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​​នៅ​ក្នុង​​អំឡុងឆ្នាំ១៩៩៩ បច្ចុប្បន្ន​មាន​វ័យ៣៣ឆ្នាំ ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស។

 

តាម​ដាន ​អាយុ​ពិត​តារា​​ស្រី​ល្បី​ៗ​របស់​កម្ពុជា

 

៦/ សុខ ពីសី

 

សុខ ពីសី គឺ​ជា​ឈ្មោះ​កំណើត​តែ​ម្ដង កើត​នៅ ថ្ងៃ១៩ ខែ ធ្នូ ១៩៩០  ស្ថិត​ក្នុង​ ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ នាង​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​​នៅ​ក្នុង​​អំឡុង​ឆ្នាំ​២០០៤  បច្ចុប្បន្ន​មាន​វ័យ២៦ឆ្នាំ ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​​សាន់ដេ។

 

តាម​ដាន ​អាយុ​ពិត​តារា​​ស្រី​ល្បី​ៗ​របស់​កម្ពុជា

 

អត្ថបទ៖ ខុត សីហា