អេ ​ភូថង បាន​ជួប​​ ឡឹក វិបុល ដោយ​ចៃដន្យ បបួល​ឡើង​សង្វៀន

អេ ​ភូថង បាន​ជួប​​ ឡឹក វិបុល ដោយ​ចៃដន្យ បបួល​ឡើង​សង្វៀន

ហាក់​ដូច​ជា​ការ​ស្វាគម៍ និង​រំលឹក​អតីត​កាល​ឡើង​វិញ​ ​សម្រាប់​ការ​ជួប​គ្នា​ដោយ​ចៃដន្យ​​នៅ​ហាង​គុយ​មួយ​កន្លែង លោក​ អេ ភូថង អតីត​អ្នក​ប្រដាល់​​ល្បី​ឈ្មោះ បាន​បបួល​អតីត​កែវ​ឆេះ​​ ឡឹក វិបុល​ ឡើង​សង្វៀន​ប្រដាល់។

 

អេ ​ភូថង បាន​ជួប​​ ឡឹក វិបុល ដោយ​ចៃដន្យ បបួល​ឡើង​សង្វៀន អេ ភូថង និង ឡិក វិបុល (រូបថត៖ យុត្តិធម៌)

 

​​អតីត​ម្ចាស់​ខ្សែក្រវាត់​​ពិភព​លោក​ អេ ភូថង ​បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​​​បាន​ជួប​មិត្ត​ចាស់​​​​អតីត​កីឡាករ​ ឡឹក វិបុល ដោយ​ចៃដន្យ។ ​​ពេល​ជួប​​គ្នា​នោះ លោក​បាន​​បបួល​ ឡឹក វិបុល ឲ្យ​​ឡើង​សង្វៀន​ប្រដាល់​សា​ជា​ថ្មី  ប៉ុន្តែ​ត្រូវ​បាន​​បដិសេធន៍​​ដោយ​ពោល​ថា «ឈប់​ហើយ​វ៉ៃ​លែង​កើត​ហើយ»។ យ៉ាង​ណា​មិញ លោក អេ ភូថង បាន​និយាយ​ថា ​ការ​បបួល​ឡើង​សង្វៀន​នេះ គ្រាន់​តែ​ជា​សំដី​លេង​សើច​ និង​រំលឹក​រឿង​ចាស់​តែ​ប៉ុណ្ណោះ។

 

​លោក​បន្ត​ថា បច្ចុប្បន្ន​ ឡឹក វិបុល កំពុង​រស់​នៅ​ខេត្ត​ព្រះ​វិហា​ធ្វើ​ការ​ងារ​ជា​កង​កម្លាំង​អង្គរក្ស​នៅ​ព្រះ​វិហារ។ ការ​ជួប​គ្នា​នេះ​គឺ​កើត​ឡើង​ដោយ​ចៃដន្យ​​ប៉ុណ្ណោះ ​ក្នុង​ហាង​​អាហារ​មួយ​កន្លែង​​នៅ​​គីឡូម៉ែត្រ​លេខ​៩ ក្នុង​ខណ្ឌ​ឫស្សី​កែវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​

  • អេ ​ភូថង បាន​ជួប​​ ឡឹក វិបុល ដោយ​ចៃដន្យ បបួល​ឡើង​សង្វៀន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/20  Category:កីឡា