ភ្នំពេញក្រោន នាំចូលកីឡាករ ជនជាតិបារាំងម្នាក់ ដើម្បីត្រៀមរដូវកាលថ្មី

ភ្នំពេញ៖ ក្លឹបជើងឯកលីកកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន នាំចុះកិច្ចសន្យានាំចូល ខ្សែការពារជនជាតិបារាំងម្នាក់ គឺកីឡាករ Anthony Aymard ដើម្បីលេងតំបន់ ការពារជំនួសតំណែង កីឡាករនីហ្សេរីយ៉ា Odion Tony Obadin ដែលទើបចាកចេញទៅ អាជីពនៅប្រទេសណ័រវេ កាលពីពេលថ្មីៗ ។

បើតាមការឲ្យដឹងពី ក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា បច្ចុប្បន្ន Anthony មានវ័យ ២៧ឆ្នាំហើយ ដោយរូបគេធ្លាប់មានពិសោធន៍ លេងឲ្យក្លឹបអាជីពជាច្រើន ពិសេសមុននឹងធ្វើ ដំណើរមកកម្ពុជា កីឡាករបារាំងរូបនេះ ធ្លាប់បានលេងឲ្យក្លឹប លីកកំពូលសិង្ហបុរី ៥ឆ្នាំ រួមមានក្លឹប Etoile និងក្លឹប Tanjong Pagar United ក្នុងនោះរូបគេធ្លាប់ជួយក្រុម Tanjong Pagar United ឲ្យឈ្នះជើងឯករងលីកកំពូលសិង្ហបុរី ២រដូវកាលទៀតផង ។

ប៉ុន្ដែក្រោយមកដោយសារក្លឹប Tanjong Pagar United ខ្វះខាតធនធាន ទើប Anthony សម្រេចចិត្តធ្វើដំណើរមកកម្ពុជា ដើម្បីស្វែងរកក្លឹបល្អមួយ ដែលគេធ្លាប់លឺកីឡាករ ធារី ចន្ថាប៊ីន និងកីឡាករ កុក បូរីស រួមទាំងលោក Sam និយាយ គឺក្លឹបភ្នំពេញក្រោន ។ បន្ទាប់ពីបង្ហាញសមត្ថភាព ឲ្យគ្រូបង្វឹកថ្មីលោក Oriol Mohedano ឃើញហើយនោះ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ ក៏សម្រេចផ្ដល់កុងត្រារយៈពេល ២ឆ្នាំឲ្យ Anthony តែម្ដង ។

គួរបញ្ជាក់ថា កីឡាករ Anthony មានស្រុកកំណើតនៅឯ Le Puy-en-Velay ស្ថិតនៅ Auvergne region ភាគខាងត្បូងនៃប្រទេសបារាំង ហើយគេលេងឲ្យក្លឹបក្នុងស្រុក Le Puy Foot 43 អស់រយៈពេល ១០ ឆ្នាំ ក៏ដូចជាលេងឲ្យក្លឹប AS Polignac រយៈពេល ៦ខែ ដែលជាក្លឹបនៅលំដាប់ទី៤ និងទី៥ នៃប្រទេសបារាំង ។ លុះចូលដល់ឆ្នាំ២០១១ ទើបគេបានធ្វើដំណើតទៅសិង្ហបុរី ដើម្បីបន្ដអាជីពបាល់ទាត់នៅទីនោះ រហូតដល់ឆ្នាំ២០១៦នេះ ទើបគេបន្ដដំណើរមកកម្ពុជាវិញម្ដង ។

ជាមួយនឹងការក្លាយជា សមាជិកថ្មីរបស់ក្លឹបជើង ខ្លាំងភ្នំពេញក្រោននេះ Anthony បានថ្លែងថា «ខ្ញុំធ្លាប់ឭពាក្យល្អៗជាច្រើន ពីក្លឹបភ្នំពេញក្រោន នៅពេលខ្ញុំមកដល់តំបន់អាស៊ី ។ ខ្ញុំដឹងពីកីឡាករ ធារី និង បូរីស ហើយខ្ញុំក៏បាននិយាយជាមួយធារី ក៏ដូចជាលោកគ្រូ Sam ផងដែរ កាលពីឆ្នាំមុន ។ ខ្ញុំមកប្រទេសកម្ពុជា ប៉ុន្មានសប្តាហ៍មុន តែខ្ញុំពិតជាពេលចិត្តនៅអាស៊ី ហើយក៏ចង់រស់នៅតំបន់អាស៊ីផងដែរ ព្រោះមានលក្ខណៈងាយស្រួល» ។

លើសពីនេះគេបាន ទស្សន៍ទាយទៀតថា វិស័យបាល់ទាត់កម្ពុជា នឹងរីកចម្រើនកាន់តែខ្លាំង ព្រោះក្លឹបមួយចំនួនមាន កីឡដ្ឋានផ្ទាល់ខ្លួន ជាក់ស្ដែកក្លឹបភ្នំពេញក្រោនតែម្ដង ។ ម្យ៉ាងវិញទៀត មនុស្សជាច្រើនបានចាប់ផ្តើមមាន ចំណាប់អាមរ្មណ៍លើបាល់ទាត់ ហើយថែមទាំងចូលរួមផ្ដល់ កម្លាំងចិត្តដល់កីឡាករទៀត កត្ដានេះហើយ ដែលធ្វើឲ្យវិស័យបាល់ទាត់ កម្ពុជាមានសង្ឃឹម និងធ្វើដំណើរឆ្ពោះទៅ រកភាពរីកចម្រើនកាន់តែ ខ្លាំងមួយកម្រិតទៀត ៕

ភ្នំពេញក្រោន នាំចូលកីឡាករ ជនជាតិបារាំងម្នាក់ ដើម្បីត្រៀមរដូវកាលថ្មី

ភ្នំពេញក្រោន នាំចូលកីឡាករ ជនជាតិបារាំងម្នាក់ ដើម្បីត្រៀមរដូវកាលថ្មី

ភ្នំពេញក្រោន នាំចូលកីឡាករ ជនជាតិបារាំងម្នាក់ ដើម្បីត្រៀមរដូវកាលថ្មី

ភ្នំពេញក្រោន នាំចូលកីឡាករ ជនជាតិបារាំងម្នាក់ ដើម្បីត្រៀមរដូវកាលថ្មី

ភ្នំពេញក្រោន នាំចូលកីឡាករ ជនជាតិបារាំងម្នាក់ ដើម្បីត្រៀមរដូវកាលថ្មី