មន្ត្រី​តៃវ៉ាន់៖ ទំនាក់​ទំនង​ជា​មួយ​ចិន ដាក់​ជា​អាទិភាព​

មន្ត្រី​តៃវ៉ាន់៖ ទំនាក់​ទំនង​ជា​មួយ​ចិន ដាក់​ជា​អាទិភាព​

មន្ត្រី​​ជាន់​ខ្ពស់​ម្នាក់​​​​​នៃ​គណបក្ស​​​រីកចម្រើន​ប្រជាធិបតេយ្យ (DPP) ​របស់​​លោក​ស្រី​​ប្រធានាធិបតី​ តៃវ៉ាន់​ Tsai Ing-wen ​បច្ចុប្បន្ន​ បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ថា​នឹង​​ធ្វើ​សំណើ​ច្បាប់​បង្កើន​​ទំនាក់​ទំនង​ឲ្យ​បាន​​ល្អ​ជាង​មុន​​ជា​មួយ​ប្រទេស​ចិន។

 

មន្ត្រី​តៃវ៉ាន់៖ ទំនាក់​ទំនង​ជា​មួយ​ចិន ដាក់​ជា​អាទិភាព​

 

លេខាធិការ​​នៃ​បក្ស DPP លោក Joseph Wu ​បាន​​ថ្លែង​ក្នុង​ជំនួប​​អ្នក​ជំនាញ​នយោបាយ​នា​ទី​ក្រុង​​វ៉ាស៊ីនតោន ថា៖ ” ពួក​យើង​នឹង​ធ្វើ ជំរុញ​កិច្ច​ព្រមព្រៀង​​​​ជា​អាទិភាព ដើម្បី​​ពង្រឹង​​សន្តិភាព​និង​ចំណង​មិត្ត​ភាព​​កាន់​តែ​រឹង​មាំ​​ជា​មួយ​ចិន” ។

 

លោក Wu បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​​ឲ្យ​ប្រជាជន​តៃវ៉ាន់​​ យល់​ពី​ការ​ព្រមព្រៀង​ជា​មួយ​ប្រទេស​ចិន ពួក​ចាំ​បាច់​គ្រប់​គ្រង​ស្ថាន​ការណ៍​នោះ​​ និង​មាន​ច្បាប់​ត្រឹម​ត្រូវ។​​

 

រំលឹក​ផង​ដែរ​ថា ​គណបក្ស​ ​​​រីកចម្រើន​ប្រជាធិបតេយ្យ DPP លោក​ស្រី Tsai Ing-wen បាន​ទទួល​ជោគ​ជ័យ​​ទាំង​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី និង​ សភា​​ កាល​ពី​សប្ដាហ៍​មុន។ DPP ជា​ គណបក្ស​មួយ​ដែល​តែង​ទាម​ទារ​ចង់​បាន​​ឯករាជ្យ​​ភាព​ កោះ​តៃវ៉ាន់​ ពី​ប្រទេស​ចិន ៕

 

ចុចអាន៖ លទ្ធផល​ ​បោះ​​ឆ្នោត​​នៅ​​តៃវ៉ាន់​ចេញ​ផ្លូវ​ការ ​​រក​ឃើញ​តំណែង​ប្រធានាធិបតី​​ជា​ស្ត្រី​​លើក​​ទី​​មួយ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ reuters​​​​​​​​​