តារា​ម៉ូដែល​​ម្នាក់​នេះ​គឺ​ជា​​មិត្ត​ប្រុស​ថ្មី​របស់ Selena Gomez?

តារា​ម៉ូដែល​​ម្នាក់​នេះ​គឺ​ជា​​មិត្ត​ប្រុស​ថ្មី​របស់ Selena Gomez?

តារា​ចម្រៀង​ Selena Gomez បាន​បង្ហាញ​​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​តារា​ម៉ូដែល​ Samuel Kros បន្ទាប់​ពី​ពួក​គេ​បាន​ដើរ​កាន់​ដៃ​គ្នា​​ក្រោយ​ចេញ​ពី​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា។ នេះ​តាម​ការ​ចុះផ្សាយ​របស់ Mirror។

 

តារា​ម៉ូដែល​​ម្នាក់​នេះ​គឺ​ជា​​មិត្ត​ប្រុស​ថ្មី​របស់ Selena Gomez?

 

បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​កាល​ពី​កាល​វិច្ឆិកា​ឆ្នាំ​មុន ពេល​​តារា​ទាំង​ពីរ​បាន​ទៅ​ញ៉ាំ​អាហារ​នៅ​ ភោជនីយដ្ឋាន​និង​បង្ហាញ​បញ្ចេញ​សកម្មភាព​ផ្អែមល្ហែម​ជា​ច្រើន ហើយ​ពេល​នេះ​អ្នក​ទាំង​​កាន់​តែ​​​បើ​ចំហ​ទំនាក់ទំនង​កាន់​តែ​ច្បាស់។

 

​​​​
Selena និង​Samuel​បាន​ស្លៀក​​សំលៀក​បំពាក់​គួរ​ឲ្យ​ចាប់អារម្មណ៍​ដូច​គ្នា​ពេល​ដែរ​ចេញ​ពី​សណ្ឋាគារ SLS ដែល​ជា​កន្លែង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា។ បើ​តាម​ប្រភព​មួយ​ប្រាប់​ Entertainment Tonight ថា អ្នក​ទាំង​​តែង​បញ្ចេញ​កាយវិការ​ដូច​ជា​គូស្នេហ៍​រាល់​ល្ងាច​ពេល​ដែល​ទៅ​ញ៉ាំ​អាហារ​​ជាមួយ​មិត្តភ័ក្ដិ៕ ​​

 

តារា​ម៉ូដែល​​ម្នាក់​នេះ​គឺ​ជា​​មិត្ត​ប្រុស​ថ្មី​របស់ Selena Gomez?

 

ចុចអាន៖Selena Gomez កាន់​ដៃ​កៀកកើយ​បុរស​ប្លែក​មុខ​​ចូល​ហាង​មួយ​កន្លែង

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  mirror